ហ្វីលីពីន​ប្រកាស​ចង់​ផ្អាក​ការ​នាំចូល​អង្ករ​ពី​ប្រទេស​វៀតណាម​

អន្តរជាតិ
144 Shares

ប្រទេស​ហ្វីលីពីន គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​នាំចូល​អង្ករ​ធំ​បំផុត​មួយ​លើ​លោក បាន​ប្រកាស​​ចង់​ផ្អាក​ការ​នាំចូល​អង្ករ​ពី​ប្រទេស​វៀតណាម​ ដោយសារ​ការ​ប្រមូល​ទិន្នផល​នៅ​ក្នុងស្រុក​មាន​ការ​អំណោយផល​ខ្ពស់។ នេះ​បើ​តាម​ការ​អះអាង​ពី​ឈ្មួញ​អង្ករ​និង​មន្ត្រី​កសិកម្ម​ក្នុង​ប្រទេស។

ឈ្មួញ​អង្ករ​បាន​និយាយ​ថា នាយកដ្ឋាន​កសិកម្ម​របស់​ប្រទេស​ហ្វីលីពីន​បាន​ផ្អាក​ការ​ចេញ​លិខិត​បញ្ជាក់​ការនាំចូល​អង្ករ និង​អនាម័យ​សម្រាប់​ការនាំចេញ​អង្ករ​ពី​ប្រទេស​វៀតណាម ស្របពេល​ហ្វីលីពីន គឺជា​ទីផ្សារ​នាំចេញ​អង្ករ​ដ៏ធំបំផុត​របស់​វៀតណាម ដែល​ស្មើនឹង 40 ភាគរយ​នៃ​ការ​នាំចេញ​អង្ករ​សរុប​របស់​ខ្លួន។

ដោយឡែក អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​កសិកម្ម​ហ្វីលីពីន​បាន​បញ្ជាក់​ថា ​កំពុង​គ្រប់គ្រង​ការចេញ​លិខិត​បញ្ជាក់​ការនាំចូល​អនាម័យ និង​ភូតគាម​អនាម័យ (SPSIC) ស្របតាម​តម្រូវការ។

យ៉ាងណា សមាគម​ស្បៀងអាហារ​វៀតណាម ដែល​មាន​សមាជិក​ជា​អ្នកនាំ​ចេញ​អង្ករ​នៃ​ប្រទេស​នេះ មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំការ​អត្ថាធិប្បាយ​ទេ ស្របពេល​ការនាំចេញ​អង្ករ​របស់​វៀតណាម​ទៅកាន់​ប្រទេស​ហ្វីលីពីន​ក្នុង​រយៈពេល​ ១០ ខែដំបូង​នៃឆ្នាំនេះ​បានកើនឡើង ១២,៣ ភាគរយ​ពី​ឆ្នាំមុន​ដល់ ២,០៩ លាន​តោន។ នេះ​បើយោង​តាម​ទិន្នន័យ​គយ​របស់​រដ្ឋាភិបាល៕

ប្រភព: CNA

ហ្វីលីពីន​ប្រកាស​ចង់​ផ្អាក​ការ​នាំចូល​អង្ករ​ពី​ប្រទេស​វៀតណាម​
144 Shares