ក្រោយធនាគារ ABA ជាប់គាំងប្រព័ន្ធដំណើរការជិតមួយថ្ងៃ ធនាគារជាតិ ​ក្រើនរំលឹក​ឲ្យមានការប្រុងប្រយ័ត្ន

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ​ជាតិ​នៃ​កម្ពុជា សូម​ក្រើនរំលឹក​ដល់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​អនុវត្តគោលការណ៍​ណែនាំ​លើ​ការគ្រប់គ្រង​ហានិភ័យ​ព័ត៌មានវិទ្យា ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ២០១៩ ដែល​តម្រូវ​គ្រឹះស្ថាន​នីមួយៗ​ត្រូវ​ដោះស្រាយ​រាល់​ភាព​រអាក់រអួល​ផ្នែក​បច្ចេកទេស​ក្នុង​រយៈពេល ២​ម៉ោង​យ៉ាង​យូរ​។ ចំពោះ​ករណី​ធនាគារ ABA ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រភព​នៃ​បញ្ហា​នេះ ហើយ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសក្រើនរំលឹកនៅគ្រានេះ ស្របពេលធនាគារ ABA ជាប់គាំងប្រព័ន្ធដំណើរការជិតមួយថ្ងៃ ហើយក្រោយមក ABA ប្រកាសដំណើរការពេញលេញវិញហើយនៅម៉ោង ៥:០៨នាទីល្ងាច។

បើតាមធនាគារ​ជាតិ​នៃ​កម្ពុជា​ ប្រព័ន្ធ​បច្ចេកទេស​របស់​ធនាគារ ABA បាន​ជួប​បញ្ហា​រអាក់រអួល​តាំង​ពី​ម៉ោង ៣និង០០នាទី​ព្រឹក រហូត​មក​។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យមាន​បញ្ហា​រអា​ក់រ​អួល​និង​ផលវិបាក​ដល់​សាធារណជន ក្នុង​ការ​បើ ប្រាស់​សេវា​ធនាគារ​របស់​ធនា​គារ ABA​។ បញ្ហា​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​នឹងកំពុង​ធ្វើកា​រយ៉ា​ង​ជិតស្និទ្ធ ជាមួយ​ធនាគារ​ដើម្បី​ជំរុញ​ការដោះស្រាយ​ឱ្យ​ដំណើរការ​ឡើងវិញ​បាន​ឆាប់រហ័ស​។

ទោះជា​យ៉ាងណា ធនាគារ​ជាតិ​នៃ​កម្ពុជា​ សូម​លើកទឹកចិត្ត​ដល់​សាធារណជន​បន្ត​ប្រើប្រាស់ សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ប្រសិទ្ធភាព និង​ភាព ងាយស្រួល​ក្នុងការ​ប្រើប្រាស់​៕