តារា​ចម្រៀង​ម្នាក់ សួ​ទៅ​ផលិតកម្ម​ថោន ហេតុ​អ្វី​ផលិត​បទ​ចម្រៀង ដូច​បទ​របស់​ខ្លួន តើ​នរណា​លួច​នរណា? មាន​វីដេអូ

កម្សាន្ត
9 Shares

បទ​”លុយ​មិន​​ស្ដាយ​តែ​បង​សាំ​ចិត្ត” របស់​តារា​ចម្រៀង​លោក សន វិជ្ជបុត្រ​​ អតីត​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​M ដែល​ចេញ​ជាង​១ឆ្នាំ​ហើយ និង បទ”ល្ងង់​ម្ល៉េះ​ទេ​បេះ​ដូង​ខ្ញុំ​អើយ​” របស់​តារា​ចម្រៀង​កញ្ញា ស៊ូ ស៊ីរីកា របស់​ផលិតកម្ម​ថោន ដែល​ចេញ​ជាង​១ឆ្នាំ​ដូច​គ្នា សាច់​ភ្លេច​និង​ទំនុក​ច្រៀង ដូច​គ្នា​ស្ទើរ​ទាំង​ស្រុង។ ចំណុច​នេះ ធ្វើ​ឲ្យ​តារា​ចម្រៀង លោក សន វិជ្ជបុត្រ បាន​ដាក់​ជា​ចម្ងល់​របស់​ខ្លួន​សួរ​ទៅ​ផលិតកម្ម​ថោន​សូម​ឲ្យ​ធ្វើ​ការ​បង​ស្រាយ តើ​បទ​១​នេះ នរណា​លួច​នរណា? នេះ​បើ​តាម​ការ​បង្ហោះ​លើ​គណនី​Facebook​ របស់​តារា​ចម្រៀង​រូប​នេះ កាល​ពី​​ម្សិល​មិញ។

លោក សន វិជ្ជបុត្រ បាន​សរសេរ​បែប​នេះ​ថា” មហាឆ្ងល់ ??? New Melody ដូចគ្នា មិនដឹង​ថាខ្ញុំលូចពី​ផលិកម្មថោន រឺ ផលិតកម្មថោន លូចពីខ្ញុំ ព្រោះអ្នកសរសេរទំនុកច្រៀងតែមួយ របៀបច្រៀងតបគ្នា តែ​អ្នកធ្វើទំនុកភ្លេងខុសគ្នា ព្រោះមួយរយះ​ពេលខ្ញុំមិនសូវមានពេលតាមដានបទ​ចំរៀងរវល់​កាងារ​ក្រៅ​សិល្បះ​តិចទូចទើបតែឃើញបទនេះដូចគ្នាបានឆ្ងល់ អាស្រ័យហេតុនេះ​សូមបងដែល​ជា​ម្ជាស់​ផលិតកម្មថោន នឹង បងប្អូនល្អរបស់ខ្ញុំ មេត្តាជួយបកស្រាយដោយអនុគ្រោះផងចុះ ព្រោះ​ប្អូនផុស​នេះ​មិនបានមានគំនិតបកអាក្រាតឈ្មោះគ្នាតាម សង្គម FB អោយល្បី រឺ ចង់ប្តឹងផ្តល់នោះទេ ដោយ​ក្តី​គោរពពីខ្ញុំបាទ សន វិជ្ជបុត្រ”។

ក្រៅ​ពី​សាច់​ភ្លេង​នឹង​ទំនុក​ច្រៀង​ដូច​គ្នា​នោះ បទ​ចម្រៀង​ទាំង​ពី​បទ​នោះ អ្នក​និពន្ធ​ទំនុក​ច្រៀង គឺ​ជា​មនុស្ស​តែ​មួយ គឺ​លោក ងួន សុបិន្ត។ លោក សន វិជ្ជបុត្រ បាន​ឲ្យ​ដឹង​ថា​បន្ថែម​ថា បទ​ចម្រៀង​​មួយ​​បទ​នេះ លោក បាន​ទិញ​ពី​​អ្នក​និពន្ធ លោក ងួន សុបិន្ត កាល​ពី​ជាង​១​ឆ្នាំ​មុន​ជាNew Melody ប៉ុន្តែ​លោក​មិន​បាន​ចាប់​អារម្មណ៍​ថា បទ​ចម្រៀង​នេះ មាន​តារា​ចម្រៀង​ផ្សេង​យក​មក​ច្រៀង​ឡើយ ក្នុង​នោះ ក៏​មិន​បាន​ដឹង​ថា បទ​នោះ អ្នក​និពន្ធ​បាន​លក់​ឲ្យ​ផលិត​ផ្សេង​នោះ​ដែរ។ ទើប​តែ​ថ្មីៗ​នេះ មាន​មិត្តភក្ត​បាន​ផ្ញើ​បទ​ចម្រៀង​ទាំង​ពីរ​នោះ ឲ្យ​ស្ដាប់​ទើប​ដឹង​ថា បទ​ទាំង​ពីរ​ដូច​គ្នា។ ភ្លាម​ៗ​លោក បាន​សួ​ទៅ លោក ងួន សុបិន្ត ដែល​បាន​លក់​បទ​ចម្រៀង​នោះ ឲ្យ​ខ្លួន ប៉ុន្តែ​អ្នក​និពន្ធ​រូប​នោះ បាន​ឆ្លើយ​ថា លោក​បាន​លា​ឈប់​ពី​ផលិតកម្ម​ថោន​ជាង​៣​ឆ្នាំ​មក​ហើយ មិន​បាន​ចាំ​ឡើយ។

ជុំ​វិញ​បង្ហា​ខាង​លើ មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​ពី លោក លោក ងួន សុបិន្ត និង ផលិតកម្ម​ថោន​បាន​ឡើយ លើ​រឿង​នេះ។

ចង់​ដឹង​ថា​បទ​ចម្រៀង​ទាំង​ពីរ​បទ​នោះ មាន​លក្ខណៈ​ដូច​គ្នា​បែប​ណា​សូម​ស្ដាប់​ទាំង​អស់​គ្នា៖

១/ស្ដាប់​បទ​”លុយ​មិន​​ស្ដាយ​តែ​បង​សាំ​ចិត្ត” របស់​តារា​ចម្រៀង​លោក សន វិជ្ជបុត្រ ទាំង​អស់​គ្នា។

​២/ស្ដាប់​បទ បទ”ល្ងង់​ម្ល៉េះ​ទេ​បេះ​ដូង​ខ្ញុំ​អើយ​” របស់​តារា​ចម្រៀង​កញ្ញា ស៊ូ ស៊ីរីកា របស់​ផលិតកម្ម​ថោន​ទាំង​អស់​គ្នា៕



តារា​ចម្រៀង​ម្នាក់ សួ​ទៅ​ផលិតកម្ម​ថោន ហេតុ​អ្វី​ផលិត​បទ​ចម្រៀង ដូច​បទ​របស់​ខ្លួន តើ​នរណា​លួច​នរណា? មាន​វីដេអូ
9 Shares