ភោជនីយដ្ឋាន ACE មានអ្វីពិសេសបានជាភ្ញៀវសម្រុកកក់កន្លែងទុកមុនពេញៗរាល់ថ្ងៃដូច្នេះ?

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច ពីស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមគន្លងប្រក្រតីភាពថ្មី ប្រជាប្រិយភាព ភោជនីយដ្ឋាន អេ ស៊ី អុី/ACE Lounge and Restaurant  កំពុងតែទទួលបានការពេញនិយមពីសំណាក់ភ្ញៀវគ្រប់វ័យ អញ្ជើញទៅទទួលទានអាហារ និងកម្សាន្តពេញៗហាងជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើ ACE Lounge and Restaurant មានអ្វីពិសេសខ្លះ បានជាអាចអន្ទោងចិត្តភ្ញៀវឱ្យចង់ទៅកម្សាន្តពេញៗ ក្រោយពេលបើកដំណើរការឡើងវិញ?

ចម្លើយដ៏សាមញ្ញនោះគឺ ភោជនីយដ្ឋាន អេ ស៊ី អុី បើកទ្វារស្វាគមន៍ភ្ញៀវប្រកបដោយទំនុកចិត្ត និងធានាបាននូវសុវត្ថិភាពពេញលេញជូនដល់អតិថិជនខ្លួន ដោយអនុលោមតាម គ្រប់ការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

ភ្ញៀវដែលអញ្ជើញមកកម្សាន្ត និងទទួលទានអាហារ ដល់ ACE Lounge and Restaurant លែងមានក្ដីកង្វល់ទៀតហើយ ព្រោះ ACE បានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ 19 (Covid-19) ដោយធ្វើការបាញ់ថ្នាំសម្លាប់មេរោគយ៉ាងទៀងទាត់ និងធ្វើការសម្អាតរាល់សម្ភារៈទាំងអស់ ដោយយកចិត្តទុកដាក់ខ្ពស់បំផុតលើ ការធានានូវអនាម័យ ផាសុខភាព និងទំនុកចិត្ត ជូនអតិជនទាំងអស់។

អ្វីដែលកាន់តែពិសេសនោះ គ្រប់បុគ្គលិកទាំងអស់របស់ ACE Lounge and Restaurant សុទ្ធតែបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស និងមានកាតចាក់វ៉ាក់សាំងគ្រប់ៗគ្នា គ្មានចន្លោះនរណាម្នាក់ឡើយ។ ភ្ញៀវដែលអញ្ជើញមកទៀតសោត ក៏តម្រូវឱ្យបង្ហាញកាតចាក់វ៉ាក់សាំងផងដែរ។ ឈរលើគោលការណ៍ “សុវត្ថិភាព ជាអាទិភាពចម្បង” នេះហើយ ទើបតាំងពីបើកទ្វារដំណើរការវិញមក ភោជនីយដ្ឋាន អេ ស៊ី អុី ទទួលបានទំនុកចិត្តពីអតិថិជន និងទទួលការកក់តុទុកមុនពេញៗរាល់ថ្ងៃ សឹងរកកន្លែងអង្គុយគ្មាន។

អតិថិជន ដែលមានបំណងអញ្ជើញទៅភ្លក់អាហារដ៏មានឱជារស ស្នាដៃក្រុមចុងភៅចំណានៗ ឬចង់ទទួលយកបរិយាកាសបែបរ៉ូមែនទិក បណ្ដែតអារម្មណ៍អង្គុយស្ដាប់ភ្លេង ក្រោមភ្លើងពណ៌ចម្រុះ ពិសារភេសជ្ជៈគ្រប់ប្រភេទ និងបានជួបជាមួយតារាល្បីៗ ដែលជាអាយដលរបស់ខ្លួន ឬចង់រៀបចំកម្មវិធីជប់លៀងផ្សេងៗ នៅទីកន្លែងដែលមានផាសុខភាព សេវាកម្មរហ័សទាន់ចិត្ត ទីតាំងចតរថយន្តធំទូលាយ គឺមាននៅ ACE Lounge & Restaurant ដែលជាភោជនីយដ្ឋានថ្មីដ៏ស្រស់ស្អាតប្រកបដោយស្តង់ដាសម័យថ្មីដំបូងបំផុតនៅរាជធានីភ្នំពេញ។

ACE Lounge & Restaurant បើកដំណើរការជូនអតិថិជន ចាប់ពីម៉ោង 9:00 PM ដល់ម៉ោង 4:00 AM មានអាស័យដ្ឋាននៅខាងក្រោយស្ថានទូតរុស្សី ចម្ងាយ 300ម៉ែត្រ លើផ្លូវ167 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឬអាចទំទាក់ទំទងកក់កន្លែងទុកមុន តាមរយៈលេខទូរស័ព្ទ៖ 012 345 658 / 015 345 685 ៕