ទើប​​បើក​ធ្លាយ​ងារ ជា​ឯកឧត្ដម តារា​ចម្រៀង សន វិជ្ជបុត្រ រៃអង្គាស​ប្រាក់​ជួយ ស្ត្រី​ម្នាក់​មាន​ជំងឺ​មហារីក​សុដន់​យ៉ាង​ធ្ងន់ធ្ងរ បាន​ជិត​២​ពាន់​ដុល្លារ ដើម្បី​បន្ត​ជីវិត​ចុង​ក្រោយ

កម្សាន្ត
29 Shares

បន្ទាប់​ពី​ទទួល​ការ​អំពាវនាវ​ពី​ក្រុម​គ្រួសារ​​ស្ត្រី​រង​គ្រោះ​ម្នាក់​មាន​ជំងឺ​មហារីក​សុដន់ យ៉ាង​ធ្ងន់ធ្ងរ ដង្ហោយ​រក​ជំនួញ ដើម្បី​បន្ត​​ជីវិត​ចុង​ក្រោយ តារា​ចម្រៀង សន វិជ្ជបុត្រ ដែល​ទើប​​បើក​ធ្លាយ​​ទទួល​ងារ​ជា​ឯកឧត្ដម​នៅ​ក្រសួង​​មួយ បាន​ព្យាយាម​រៃអង្គាស​ប្រាក់​​ពី​មិត្តភ័ក្ដិ​ក៏​ដូច​ជា​សប្បុរសជន​​នានា បាន​រហូត​ជិត​២​ពាន់​ដុល្លារ យក​ទៅ​ចែក​ជូន ស្ត្រី​រង​គ្រោះ​ដើម្បី​បន្ត​ជីវិត​ចុង​ក្រោយ។

ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​សុដន់ យ៉ាង​ធ្ងន់ធ្ងរ សុភ័ក្ដ្រ វ័យ​ជាង​៥០ឆ្នាំ រស់​នៅ​ក្នុង​ភូមិ ភូមិ ថ្មគរ ឃុំ ថ្មគរ ស្រុក ល្វាឯម ខេត្ត កណ្ដាល ដោយ​លោក​បាន​យក​​ប្រាក់​ដែល​បាន​មក​ពី​សប្បុរសជន​ទាំង​ឡាយ​បូក​រួម​ទាំង​ប្រាក់​ផ្ទាល់​ខ្លួន​លោក​ផង​នោះ ទៅ​ជូន​កាល​ពី​ពេល​ថ្មីៗ​នេះ។ សប្បុរសជន​ដែល​បាន​បរិច្ចាគ​ចូល​រួម​ជួយ​ស្ត្រី​ខាង​លើ​មាន​ឈ្មោះ​ដូច​ខាង​ក្រោម៖

១.លោកឧកញ៉ា ឬទ្ធសី ឧបត្ថម្ភ ១០០$ នៅភ្នំពេញ

២.លោកជំទាវ លីលី ឧបត្ថម្ភ ២០០$ នៅភ្នំពេញ

៣.អ្នកស្រី គឹម លីហ្សា ឧបត្ថម្ភ ៥០$ នៅអូស្រ្តាលី

៤.លោកស្រី Sarina Lucky Luy ឧបត្ថម្ភ ៥០$ នៅអូស្រ្តាលី

៥.លោកស្រី ហួត​ មួយហៀង ឧបត្ថម្ភ ៥០$ នៅភ្នំពេញ

៦.លោក វ៉ាន់ ឆាលី ឧបត្ថម្ភ ១២០$ នៅអូស្រ្តាលី

៧.លោក​ ខុត សីហា ឧបត្ថម្ភ ២៥$ រស់នៅភ្នំពេញ

៨.លោក មាស​ វិរៈ ឧប្តម្ភ ២០$ រស់នៅភ្នំពេញ

៩.លោក រឿន​ រតនៈ ឧបត្ថម្ភ ២៥$ រស់នៅភ្នំពេញ

១០.លោក​ គីម វុទ្ធី ឧបត្ថម្ភ ៥០$ រស់នៅUSA

១១.កញ្ញា Anna Lita ឧបត្ថម្ភ ៣០$ រស់នៅក្រុងព្រះសីហនុ

១២.លោក សុខគា (រ៉ឺម៉កជួលភូមិយើង) ឧបត្ថម្ភ ១០$ រស់នៅភ្នំពេញ

១៣.លោក ទុន វុធថុល ឧបត្ថម្ភ ៥០$ រស់នៅភ្នំពេញ

១៤.លោក សារិទ្ធ ២០$ នៅភ្នំពេញ

១៥.លោក Routh Routh ឧបត្ថម្ភ ៥០$ រស់នៅភ្នំពេញ

១៦.កញ្ញា សាវ៉ាត​ កូនខ្មែរ ឧបត្ថម្ភ ៥ម៉ឹនរៀល រស់នៅខេត្តកណ្តាលកោះធំ

១៧.លោក​ លីម សុថា ឧបត្ថម្ភ ៥០$ រស់នៅកាណាដា

១៨.លោក តូ (លក់គ្រឿងឡាន) ឧបត្ថម្ភ ៥០$ រស់នៅភ្នំពេញ

១៩.លោក តាំង អ៊ុយឃាង ឧបត្ថម្ភ ១០០$ រស់នៅ USA

២០.លោក​​​​ លីម​ បញ្ញា ឧបត្ថម្ភ ១០០$ រស់នៅភ្នំពេញ

២១.លោកយាយ ម៉ា ស្រីឧបត្ថម្ភ ថវិការ 30$ ខេត្តបន្ទាយមានជ័យ

២២.ឯកឧត្ដម សន វិជ្ជបុត្រ ឧបត្ថម្ភ ១លានរៀល នៅភ្នំពេញ

២៣. អ្នកស្រី Minea Chan Kung ជួយថ្នាំបំបាត់កាឈឺចាប់ រស់នៅក្រៅប្រទេស

សរុបទឹកប្រាក់ទាំងអស់ លុយដុល្លា ១១៨០$​ លុយខ្មែរ ១,០៥០,០០០៛

នេះ​មិន​មែន​ជា​លើក​ទី១​ឡើយ ដែល​​តារា​ចម្រៀង លោក សន វិជ្ជបុត្រ ដែល​មាន​ងារ​ជា​ឯកឧត្ដម​ ធ្វើ​អំពើ​សប្បុរសធម៌​បែប​នេះ កន្លង​លោក​​ធ្លាប់ ធ្វើ​ផ្ទះ​ឲ្យ​ជន​ក្រីក្រ​ចាស់ជរា បុក​អណ្ដូង ក៏​ដូច​​ជា​ចែក​អំណោយ​​អ្នក​សិល្បៈ​ក្រីក្រ​ជា​ច្រើន​អ្នក​ទៀត។តារា​ចម្រៀង​មក​កំណើត​មក​ពី​​ស្រុក បាភ្នំ ខេត្ត ព្រៃវែង​រូប​នេះ​ បាន​បញ្ជាក់​ថា សកម្មភាព​ដែល​ខ្លួន​​កំពុង​ធ្វើ​អំពើ​​សប្បុរសធម៌​កន្លង​មក​នេះ មិន​មែន​ជា​ការ​ចង់​បាន​ប្រជាប្រិយភាព​ឬ​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី​ឡើយ គឺ​ជា​កើត​ចេញ​​ពី​ទឹក​ចិត្ត​ផ្ទាល់​តែ​ម្ដង។ លោក ថា ខ្លួន​នឹង​បន្ត​សកម្មភាព​សប្បុរសធម៌​នេះ​បន្ត​ទៀត ជា​មួយ​គ្នា​​ប្រសិន​បើ​មាន​​សប្បុរសជន​ផ្សេង​ទៀត​​ចង់​ចូល​រួម​ជា​មួយ​លោក​បាន ខ្លួន​ស្វាគមន៍​ជា​និច្ច។ ប្រសិន​បើ​មាន​សប្បុរសជន​មាន​ចំណង​ចង់​ជួយ​ស្ត្រី​រង​គ្រោះ​ខាង​លើ អាច​ទាក់​ទង​ទៅ​អ្នក​ស្រី​ដោយ​ផ្ទាល់​តាម​រយៈ​លេខ​077415146&0877593535៕

ទើប​​បើក​ធ្លាយ​ងារ ជា​ឯកឧត្ដម តារា​ចម្រៀង សន វិជ្ជបុត្រ រៃអង្គាស​ប្រាក់​ជួយ ស្ត្រី​ម្នាក់​មាន​ជំងឺ​មហារីក​សុដន់​យ៉ាង​ធ្ងន់ធ្ងរ បាន​ជិត​២​ពាន់​ដុល្លារ ដើម្បី​បន្ត​ជីវិត​ចុង​ក្រោយ
29 Shares