ឧកញ៉ា ហ៊ួត ជា ឧបត្ថម្ភ​៥០០០​ដុល្លារ​​​សម្រាប់គម្រោងសាងសង់​អគារមជ្ឈមណ្ឌល​ពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
33 Shares

តប​តាមការអំពានាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅ​ជួយ​ឧបត្ថម្ភដល់​គម្រោង​អភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរ​ពេទ្យកាល់​ម៉ែត, លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បាន​ប្រកាស​ជួយ​ឧបត្ថម្ភដល់គម្រោងសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែត នូវ​ថវិកា​ចំនួន ៥០០០ដុល្លារ ។

តាម​រយៈ​ផេក​សម្តេចតេជោ គិត​​​មក​ដល់​ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ កន្លង​ទៅ​​​មាន​សប្បុរសជន​បាន​ចូល​រួម ចំនួន70,191,994ដុល្លារ​និងប្រាក់រៀល ចំនួន32,110,000រៀល ហើយ​បើគិតទាំងថវិកា​៣០លាន​ដុល្លារ​របស់​រាជរដ្ឋាភិបាលផង​នោះ​ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ​​ហើយ។ ផេក​សម្តេចតេជោ បាន​ប៉ាន់ប្រមាណ​ថា​ចំនួន​​​ថវិកា​ខាង​លើ បាន​ធ្វើ​ឲ្យ រដ្ឋាភិបាល​មានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយ​ទៅ​ជា​មជ្ឈ​ម​ណ្ឌល​ពហុបច្ចេកទេស​សម្រាប់​ការ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​យើង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។


ជា​មួយ​គ្នា​នោះ​ដែរ សម្តេចតេជោ ហ៊ុន សែន ក៏​បាន​អរគុណចំពោះសប្បុរសជនទាំង​អស់​ដែល​ចូល​រួម​បរិច្ចាគ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​តប​តាម​ការ​អំពាវ​នាវ​របស់​សម្ដេច​។


ចំពោះ​លោក ឧកញ៉ា ហ៊ួត ជា វិញ ដូច​ដែល​​មហាជន​​ធ្លាប់​បាន​ជ្រាប់​ការ​បរិច្ចាគ​ថវិកា​​ខាង​លើ សម្រាប់​ជួយ​ដល់​សង្គម​នេះ មិន​មែន​ជា​លើក​ទី១ របស់​លោក​ឧកញ៉ា​វ័យ​ក្មេង​ជួយ​ដល់​សង្គម កន្លង​មក​លោក​ឧកញ៉ា​មាន​ស្រុក​កំណើត ​ខេត្ត តាកែវ​រូប​នេះ តែង​តែ​ជួយ​ឧបត្ថម្ភ​ជា​មួយ រដ្ឋាភិបាល​ជា​ញឹក​ញាប់ ដូច​ជា ជួយ​តាម​រយៈ​កាកបាទ​ក្រហម ជួយ​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ជួយ​ដល់​ជន​ក្រីក្រ ឬ អ្នក​សិល្បៈ​​ក្រីក្រ​ជា​ដើម៕

ឧកញ៉ា ហ៊ួត ជា ឧបត្ថម្ភ​៥០០០​ដុល្លារ​​​សម្រាប់គម្រោងសាងសង់​អគារមជ្ឈមណ្ឌល​ពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត
33 Shares