សម្តេច​តេជោ​៖ ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-ព្រះសីហនុ នឹង​រួចរាល់​ជា​ស្ថាពរ​​នៅ​​ឆ្នាំ​២០២២​

សង្គម​និង​សេដ្ឋកិច្ច
9 Shares


សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​ឱ្យដឹង​​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​​–ព្រះសីហនុ​ នឹង​ត្រូវ​សាង​សង់​រួច​រាល់​​ជា​ស្ថាពរ​​នៅ​​ឆ្នាំ​២០២២ ខាង​មុខ​នេះ ពោលគឺមុន​ប្រារព្ឋ​បើក​កីឡាស៊ីហ្គេម (Sea Games)ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ ២០២៣។

តាម​រយៈ​បណ្តាញសង្គម​ហ្វេស​បុក​សម្តេចតេជោ​ ហ៊ុន សែន​ បាន​​លើក​ឡើង​ថា​ ការសាងសង់ “ ផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ” គឺកំពុងដំណើរការយ៉ោងសកម្ម ដែលមកទល់ខែធ្នូ ២០១៩ នេះគឺសម្រេចបានជាង ៧% ហើយ ដែលគ្រោងសាងសង់អោយរួចជាស្ថាពរនៅឆ្នាំ ២០២២ មុនប្រារព្ឋបើកកីឡាស៊ីហ្គេម (Sea Games)ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ ២០២៣។​

ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)​នេះគឺនឹងជួយពង្រឹងសមត្ថភាព​បណ្តាញ​ផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿនអាចបម្រើសេវាកម្មដឹកជញ្ជូន​បានល្អលឿនរហ័សទាន់​ពេលនិង​ចំណេញ​ពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតា ដែលជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់បម្រើអោយ​វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ក្នុងកម្រិតអន្តរជាតិផងដែរ។

ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា (Expressway) គឺស្របទៅនឹងសមាហរណកម្ម​ក្នុងតំបន់​ទាំង​ក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ នឹងពិភពលោកទាំងមូល ដែលនឹងជួយ​តភា្ជប់​បណ្តាញ​ដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត និងជាការលើកកម្ពស់សមត្ថភាព​ដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម ព្រមទាំងជួយបង្កើននូវ​តុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ា​ដ៏សំខាន់ឆ្ពោះទៅកាន់ពិភពលោកទៀតផង។

9 Shares