រឿង”ឃុន ផែន”ភាពយន្តថៃដ៏ល្បីសម្តែងដោយ Mario ប្រកាសបញ្ចាំងនៅកម្ពុជា

កម្សាន្ត

ភាពដែលដកស្រង់ចេញពីរឿងនិទានថៃដ៏ល្បីល្បាញរបស់ព្រះរាចាជាណាចក្រថៃ ​គឺរឿង “ឃុនផែន” បាន​ប្រកាសថ្ងៃចាក់បញ្ចាំងហើយ គ្រាដែលភាពយន្តនេះសម្តែងដោយ តារា​សម្តែង ប្រុស​ស្រស់​សង្ហា​ល្បីឈ្មោះលោក Mario។ មានអ្នកគាំទ្រតារាសម្តែង​រូបនេះជាច្រើន​ត្រូវ​បានអញ្ជើញ​ឲ្យ​ចូល​រួម​ទស្សនាកាលពីរាត្រីថ្ងៃទី១៦ ខែធ្នូនេះពោគឺ២ថ្ងៃមុនថ្ងៃចាក់បញ្ចាំងផ្លូវការបានមកដល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Khun Phaen Begins – Trailer

ភាពយន្ដបែបស្រមើស្រមៃ មន្ដអាគម យុទ្ធសិល្ប៍ជាមួយសាច់រឿងថ្មី "ឃុនផែន បេសកកម្មដំបូង" នឹងមកដល់រោងភាពយន្ដចាប់ពីថ្ងៃ ១៨ ធ្នូ ២០១៩ នេះតទៅជាមួយMario Maurer និងតារាល្បីៗជាច្រើនទៀត។#MPicturesKH #KhunPhaenBegins

Posted by M Pictures Cambodia on Sunday, 1 December 2019

តារាសម្តែងប្រុសស្រស់សង្ហាកូនកាត់ថៃ -អាល្លឺម៉ង់ វ័យ៣១ ឆ្នាំ Mario គឺជាតួឯកក្នុងភាពយន្ត ខ្នាត​ធំរឿង​“ឃុនផែន”។ ភាពយន្តនេះក៏ ត្រូវបានដឹកនាំផលិតដោយលោក Kongkiat Khomsiri ដែល​ជាផលិតករល្បីឈ្មោះផ្នែកផលិតខ្សែភាពយន្តនាប្រទេសថៃ

ភាពយន្តនេះរៀបរាប់អំពីការបាត់បង់ការចងចាំពីកុមារភាពរបស់តួឯកប្រុសឈ្មោះកែវ ។គាត់​បាន ធ្វើដំណើរ​ទៅទីក្រុងអយុធ្យា ជួបមិត្តភក្តិកុមារភាពរបស់គាត់ឈ្មោះឆាង និង ភីម ។ ពេល​ស្នាក់​នៅ​ក្នុងទីក្រុងគាត់បានឃើញរូបភាពពីអតីតកាលហើយជឿជាក់ថាឪពុករបស់គាត់ត្រូវបានគេសម្លាប់ដោយសារតែគាត់ជាជនក្បត។ កែវបានជួបជាមួយគ្រូវេទមន្តទឹក ដែលបាននិងកំពុងស្វែងរកសិស្ស រហូតមានសក្តានុពលក្លាយជាអ្នកចម្បាំងដ៏អស្ចារ្យ ក្រោយពីបានចំណេះដឹងអំពីមន្តអាគមពីគ្រុ។ កែវបានក្លាយជាទាហានដើម្បីស្តារសេចក្តីថ្លៃថ្នូរគ្រួសាររបស់គាត់។

ភាពយន្តខ្នាតធំនេះទទួលបានការពេញចិត្ត និងគាំទ្រខ្លាំងនៅប្រទេសថៃ ហើយបន្តមក​ធ្វើការចាក់​បញ្ចាំង​នៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩តទៅផងដែរ៕