រឿង”កុំ​ងាក​ក្រោយ”ស្នាដៃ​ទី​២​របស់​​ផលិតកម្ម Galaxy ដ៏​រន្ធត់​ព្រឺព្រួច​ចេញ Trailer ហើយ!

កម្សាន្ត
84 Shares

បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ក្រោយ​ពី​បញ្ចេញ​រឿង​ទី​១ “កំពូល​ល្ងង់​នៅ​អាស៊ី” នៅ​ពេល​នេះ ផលិតកម្ម ​Galaxy របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បញ្ចេញ​ស្នាដៃ​ទី​២​ទៀត​ហើយ គឺ​រឿង “កុំ​ងាក​ក្រោយ” ដែល​ជា​ស្នាដៃ​ដឹកនាំ​រឿង​របស់ រ៉ូណាន ចាន់ណា។

នេះ​ជា​រសជាតិ​ថ្មី​របស់​ផលិតកម្ម ដែល​រឿង​ទី​១​ជា​ប្រភេទ​រឿង​កំប្លែង​សើច​សប្បាយ។ ប៉ុន្តែ​រឿង​ទី​២​នេះ​វិញ គឺ​ប្រភេទ​រឿង​ភ័យ​រន្ធត់ ព្រឺព្រួច បើ​នៅ​ម្នាក់​ឯង​ស្ទើរ​មិន​ចង់​ហ៊ាន​មើល។ រឿង​នេះ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ២០១៩​នេះ។ បើ​តាម​លោក យឹម តាស្រង់ អ្នក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម​បាន​ឲ្យ​ដឹង​ថា “កុំ​ងាក​ក្រោយ” គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ពេល​វេលា​ជាមួយ​គ្នា​តែ​ម្ដង។

តោះ…ឥឡូវ​ទស្សនា Trailer រឿង​ដ៏​រន្ធត់​នេះ​ទាំង​អស់​គ្នា​សិន!!!

កុំងាកក្រោយ [ Movie Trailer ]

តោះៗៗៗៗ បបួលគ្នាទៅមើលកុន🍟រឿង '' កុំងាកក្រោយ "ចាក់បញ្ចាំងគ្រប់រោងភាពយន្តព្រមគ្នាថ្ងៃទី២៦ ខែ១២ ឆ្នាំ២០១៩ នេះហើយមិនត្រឹមតែអ្នកភ្នំពេញទេ រោងភាពយន្តតាមខេត្តដូចជាខេត្ត បាត់ដំបង – សៀមរាប – កំពង់សោម – បន្ទាយមានជ័យ – ប៉ោយប៉ែត – អ្នកលឿង – ស្វាយរៀង និងខេត្ត កំពង់ចាម ក៏អាចទស្សនាព្រមៗគ្នាដែរ។🍟 សើចផង! ខ្លាចផង! កុំភ្លេចបបួលគ្នាទៅមើលView on YouTube: https://youtu.be/SrSI2GgXkRcLike, Shares & Subscribe:YouTube: https://bit.ly/2Fw7cPnFB Page: https://bit.ly/2NwLQESCopyright © 2019 GALAXY NAVATRA GROUP CO., LTD..All rights reserved.Address: #450 St. Lom, Sangkat Chaom Chau, Khan Pou Senchey, Phnom PenhWebSite: www.navatra.com, Contact: gnavatra@gmail.com

Posted by Galaxy Navatra on Saturday, 7 December 2019
84 Shares