ឧកញ៉ា​ គួច​ ម៉េ​ងលី​៖ វិស័យ​បី​មិន​ចេះ​អស់​ម៉ូយ​ និង​ជា​គ្រឹះ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ក្នុង​បទ​សម្ភាស​ជាមួយនឹង​អ្នកសារព័ត៌មានស្ដីពី​​ «តួនាទី​នៃ​វិស័យ​អប់រំ​ឯកជន​» កាលពី​ពេល​កន្លងទៅ​ លោក​ឧកញ៉ា​ គួច​ ម៉េ​ងលី​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃ​ក្រុម​ហ៊ុន​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ មើលឃើញ​ថា​ វិស័យ​អប់រំ​ សុខាភិបាល​ និង​ធនាគារ​ ទាំង​បី​នេះ​ គឺជា​វិស័យ​ដែល​មិន​ចេះ​អស់​ម៉ូយ​ និង​មាន​សក្តា​នុ​ពល​បំផុត​ក្នុង​ការ​ធ្វើជំនួញ​ ជំរុញ​សេដ្ឋកិច្ច​សង្គមជាតិ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​បន្ត​ថា​ ការ​ធ្វើអាជីវកម្ម​មានមុខ​របរ​រាប់​ម៉ឺន​រាប់​សែន​ដែល​ត្រូវ​រកស៊ី​ ប៉ុន្តែ​ការ​រកស៊ី​ក្នុង​ជំនួញ​ប្រភេទ​ទាំងនោះ​ មិន​ប្រាកដ​ថា​សុទ្ធតែ​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។ ដូច្នេះ​បើ​ចង់បើ​កអាជីវកម្ម​ជោគជ័យ​បាន​យូរអង្វែង​ គឺ​ចេះ​ជ្រើសរើស​យក​អាជីវកម្ម​ ឬមុខរបរ​ណា​ដែល​មិនសូវ​មានការ​ប្រកួតប្រជែង​ដែល​មិន​ចេះ​អស់​ម៉ូយ​ (អតិថិជន​)។ មុខរបរ​ដែល​មាន​អតិថិជន​មិន​ចេះ​រីងស្ងួត​ គឺ​របរ​លក់​ថ្នាំពេទ្យ​ ឬមន្ទីរ​ព្យាបាល​ (ពេទ្យ​) វិស័យ​អប់រំ​ និង​ធនាគារ​។ អាជីវកម្ម​បែបនេះ​ នៅ​ទីណា​ក៏​គេ​ត្រូវការ​ ហើយ​នៅពេល​គេ​ទទួល​បាន​សេវា​ហើយ​ គេ​អរគុណ​យើង​ទៀត​។

លោក​ឧកញ៉ា​ គួច​ ម៉េ​ងលី​ បញ្ជាក់​ថា​ ក្នុងចំណោម​វិស័យ​ដែល​លូតលាស់​ និង​ពេញនិយម​ខ្លាំង​ គឺ​វិស័យ​អប់រំ​ សុខាភិបាល​ និង​ធនាគារ​។ ប៉ុន្តែ​ការ​រកស៊ី​របស់​អ្នកជំនួញ​រូប​នេះ​ថា​ ទោះបី​វិស័យ​ទាំងនេះ​ មាន​តម្រូវការ​ខ្លាំង​តែ​នៅ​មាន​ខ្វះចន្លោះ​ច្រើន​ ព្រោះ​វិស័យ​ទាំងនេះ​នៅ​មានកម្រិត​នៅឡើយ​ ដែល​តម្រូវ​ឱ្យ​អ្នកជំនួញ​កម្ពុជា​ចូលរួម​វិនិយោគ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមជាតិ​ឱ្យ​កាន់តែ​រី​ចម្រើន​។ ម្ដង​ហើយ​ម្ដងទៀត​ លោក​ឧកញ៉ា​ នៅតែ​សង្កត់ធ្ងន់​ថា​ នានាប្រទេស​លើ​ពិភពលោក​មិន​អាច​ខ្វះ​បានទេ​ នូវ​វិស័យ​ទាំង​បី​នេះ​ ព្រោះ​វា​ជា​គ្រឹះ​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមជាតិ​។

ប្រភព៖ interconrooster.com