អាច​មិនរួចខ្លួនទេ! ពេលនេះ​មាន​អ្នក​ជំនាញ​​ជនបរទេស​១ក្រុម ចុះមកធ្វើកោសល្យវិច្ឆ័យ សាកសពក្មេងរងគ្រោះ ២នាក់ ដែលត្រូវឃាតករំលោភសម្លាប់

ទាន់​ហេតុការណ៍ សង្គម​និង​សេដ្ឋកិច្ច
38 Shares

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩​ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖​”ជនដែលជាប់​សង្ស័យខ្ពស់បំផុត ក្នុងអំពើសម្លាប់ក្មេងប្រុស ស្រី២នាក់បងប្អូននៅឃុំបិតត្រាង ស្រុកព្រៃនប់ កាល​ពីម្សិលមិញ ត្រូវបានសមត្ថកិច្ចវែកមុខឃើញជាបណ្តោះអាសន្នហើយ ដែលបច្ចុប្បន្នជន​នេះ​កំពុងរត់គេចខ្លួន។


ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Child Protection Unit ជាភ្នាក់​ងារជនបរទេសការពារកុមារ បានកំពុងចុះស្រាវជ្រាវ និងដុតដៃដុតជើង ដើម្បីតាមស្វែងរកមុខជន​ល្មើស យកមកកាត់ទោសឲ្យទល់តែបាន ដោយលោកបានប្រាប់ឱ្យដឹងពីជំហាន នៃការ​ស៊ើបអង្គេត​នេះថា៖ “ករណីឃោរឃៅបំផុត​ដែលពួកយើងត្រូវធ្វើការអង្កេត”ក្រុមការងាររបស់ CPU ក្នុង​កិច្ចសហប្រតិបត្តិការណ៍ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ បន្ត​ការស៊ើប​អង្កេត និងប្រមូលភស្តុតាងទាក់ទងនឹងករណីឃាតកម្មរបស់ក្មេងប្រុសអាយុ ២ឆ្នាំ និងបទល្មើស​រំលោភ និងសម្លាប់ក្មេងស្រីអាយុ ១០ឆ្នាំក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ក្រុមស៊ើបអង្កេត និងក្រុមកោសល្យវិច្ច័យ CPU បន្តប្រតិបត្តការណ៍នៅកន្លែងកើតហេតុក្នុងឃុំគគីរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សាកសពក្មេងរងគ្រោះដែលប្រលាក់ដោយឈាមត្រូវបានគេរកឃើញនៅទីលំនៅរបស់ពួកគេ នៅ​ម៉ោង៣ និង១៥នាទីថ្ងៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីឪពុករបស់​ពួកគេបានចេញ​ទៅធ្វើការ។ក្មេងស្រីរងគ្រោះនៅមានជិវិតនៅឡើយពេលដែលរកឃើញ​ ប៉ុន្តែត្រូវការសង្គ្រោះបន្ទាន់ ទើបបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីអោយ CPU រៀបចំការផ្លាស់ផ្តូរមកព្យាបាល​នៅភ្នំ​ពេញ។ ដោយសារមុខរបួសធ្ងន់ពេក ក្មេងស្រីរងគ្រោះបានស្លាប់បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។ “ភាពព្រៃផ្សៃនៃព្រឹត្តិការណ៍នេះធ្វើអោយសូម្បីតែអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំមានភាពរន្ធត់ និងរកពាក្យនិយាយមិនបាន។”


គ្រប់ធនធានដែលយើងមានកំពង់ធ្វើការប្រើប្រាស់ដើម្បីរកអត្ដសញ្ញាណរបស់ជនល្មើស។ យើង​និង​ធ្វើគ្រប់យ៉ាងដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ យើងមិនអាចយល់​ពីកម្រឹតនៃ​អំពើ​ហឹង្សា​ដែលបានប្រហារមកលើក្មេងទាំងពីររូបនេះទេ។ សូមអោយអ្នកទាំងពីរទៅអោយបានស្ងប់ ដោយដឹងថាសមាជិករបស់កម្លាំងការងារនឹងមិនសម្រាកឡើយ ទាល់តែយើងបានធ្វើការចាប់ខ្លួន និងធ្វើការផ្តន្ទាទោសជនល្មើស”។





អាច​មិនរួចខ្លួនទេ! ពេលនេះ​មាន​អ្នក​ជំនាញ​​ជនបរទេស​១ក្រុម ចុះមកធ្វើកោសល្យវិច្ឆ័យ សាកសពក្មេងរងគ្រោះ ២នាក់ ដែលត្រូវឃាតករំលោភសម្លាប់
38 Shares