រំភើប​ពេក Fan នារី​ម្នាក់ គ្រាន់​តែ​ចាប់​ដៃ​លោក ឆាយ វីរ:យុទ្ធ ភ្លាម យំ​ហ៊ូរ​តែ​ម្ដង​

កម្សាន្ត

តារា​ចម្រៀង​សាន់ដេ លោក ឆាយ វីរៈយុទ្ធ ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លោក​ម្នាក់​រំភើប​ដល់​ថ្នាក់​ស្រក់​ទឹក​ភ្នែក ក្រោយ​ពី​អ្នក​គាំទ្រ​រូប​នោះ បាន​ជួប​លោក​ផ្ទាល់​លើក​ដំបូង​បំផុត​ចាប់​តាំង​ពី​គេ​បាន​ដាក់​ចិត្ត​ស្រឡាញ់ និង​គាំទ្រ idol រូប​នេះ​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិដ្ឋភាព​នេះ តាម​ព័ត៌មាន គឺ​បាន​កើត​ឡើង​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ២០១៩ កន្លង​ទៅ​ថ្មី​ៗ។ វេលា​នោះ លោក ឆាយ វីរ:យុទ្ធបាន​ និង​កំពុង​សម្ដែង​នៅ​លើ​ឆាក​តន្ត្រី​មួយ​នា​ស្រុកអង្គរជ័យ ខណះ​ពេល​នោះ​ដែរ​មានfanជា​ច្រើន​បាន​ចូល​មក​សម្ដែង​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ ពេល​លោក​កំពុង​ច្រៀង​ចប់​បទ “ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ​ហើយ”។

បងស្រីរំភើបដល់ស្រក់ទឹកភ្នែក (បទ: ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ)

បងស្រីរំភើបដល់ស្រក់ទឹកភ្នែក នៅពេលដែលឃើញខ្ញុំសំដែងនៅលើឆាកតន្ត្រី តានីទូកមាស ស្រុកអង្គរជ័យ ខេត្តកំពត ១៨ ធ្នូ ២០១៩ ហើយគាត់បាននិយាយថា គាត់មើលបទចម្រៀង ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ គាត់យំរហូត អរគុណបងស្រីចំពោះក្តីស្រលាញ់និងការគាំទ្រចំពោះសិល្បៈចម្រៀងសម័យខ្មែរយើង🙏🙏🙏

Posted by ឆាយ វីរៈយុទ្ធ Chhay Virakyuth on Wednesday, 18 December 2019

ក្នុង​ចំណោម​នោះ គេ​ឃើញ​មានfanនារី​ម្នាក់​បាន ប្រជ្រៀត​មក​ចាប់​ដៃ​លោក​ដោយ​ផ្ទាល់ យ៉ាងជាប់ សម្ដែង​ការ​រំភើប​រហូត​ដល់​ស្រក់​ទឹក​ភ្នែក ព្រោះ​ស្រលាញ់​គាំទ្រ​លោក​ខ្លាំង​ពេក ពិសេស​គឺ​បទ​ចម្រៀង​ខាង​លើ​តែ​ម្ដង។ នារី​អ្នក​គាំទ្រ​វ័យ​ក្មេង​រូប​នោះ បាន​និយាយ​ឲ្យ​ដឹង​ថា រាល់​ពេល​នាង​ទស្សនា និង​ស្ដាប់​បទច​ម្រៀង “ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ” ពេល​ណា គឺ​នាង​យំ​រហូត។ប៉ុន្តែ​ភ្លាម​ៗ នាង​មិន​បាន​បង្ហើប​ថា ដោយ​សារ​មូលហេតុ​អ្វី​ឡើយ។


ដោយ​ឡែក​នៅ​វេលា​នោះ នារី​រូប​នេះ យំ​ជា​ថ្មី​ក្រោយ​ពី​បាន​ស្ដាប់​បទ​ចម្រៀង​ខាង​លើ​ជា​ថ្មី និង​បាន​ទស្សនា​ការ​ច្រៀង​របស់​លោក ឆាយ វីរៈយុទ្ធ​ដោយ​ផ្ទាល់។ រឿង​ដែល​មិន​នឹក​ស្មាន​នោះ គឺ​ថា​នាង​មិន​ដែល​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ បាន​ជួប​ម្ចាស់​បទ​ដោយ​ផ្ទាល់បែប​នេះ​ទេ​។ ដូច្នេះ​ហើយ ទឹក​ភ្នែក​ក៏​ហូរ​មក ជំរុញ​ដោយ​ក្ដី​រំភើប។

ងាក​មក​ លោក ឆាយ វីរ:យុទ្ធ វិញ មិន​បាន​តប​អ្វី​ច្រើន​ចំពោះ​ទឹក​ចិត្ត​ស្រឡាញ់​ទេ ព្រោះ​នៅ​លើ​ឆាក។ ប៉ុន្តែ​លោក​ក៏​បាន​សំដែង​ការ​អរគុណ​ចំពោះ​ការ​គាំទ្រ​មួយ​នេះ​ចំពោះ​រូប​លោក។ វិល​មក​ ក្នុង​សារ​របស់​ទស្សនិកជន គេ​ឃើញ​​ថា មាន​ទស្សនិក​ជា​ច្រើន​ទៀត សរសើរ​ពី​តារា​ចម្រៀង​ល្បី​រូប​នេះ​ដែរ ហើយ​ពួក​គេ​លើក​ឡើង​ថា បើ​សិន​ជា​ពួក​គេ​វិញ​ដែល​ជា​អ្នក​គាំទ្រ​តារា​ចម្រៀង​សាន់ដេ ដូច​គ្នា​នោះ ក៏​ប្រហែល​រំភើប​ខ្លាំង​ដល់​ថ្នាក់​ស្រក់​ទឹក​ភ្នែក​ដែរ​ក៏​មិន​ដឹង​ទេ ប្រសិន​បើ​បាន​ជួប​ផ្ទាល់​ដូច​នេះ៕