ឆ្នាំ​២០២ ០ ឧកញ៉ា ហ៊ួត ជា ដាក់​ផែន​ការ​ពង្រីក​ទីតាំង​រកស៊ី​ ៥០ទៅ ១០០​សាខា​បន្ថែម​​ទៀត លើ​សាខា​​៥០ ដែល​មាន​បច្ចុប្បន្ន

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
561 Shares

ក្រុមហ៊ុន ហ៊ួត ជា បានប្រារព្វពិធីគម្រប់ខួប ១០ឆ្នាំនៃការបង្កើតនិង បានដំណើរការក្រុមហ៊ុន​តាំង​ពី​ថ្ងៃ០១ ខែមករា ឆ្នាំ២០១០ រហូតដល់សព្វថ្ងៃនេះ សាខាក្រុមហ៊ុន ហ៊ួត ជា បាន​ពង្រីក​រហូតដល់ ៥០ សាខា នៅ​ទូទាំងប្រទេសកម្ពុជាបាន ផ្នែកផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទ។ ដោយ​ទទូល​បានការគាំទ្រ ពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញ​នូវសក្តានុពល​ក្នុង​ទីផ្សារ​កើន​ឡើងផ្នែកគ្រឿងសំណង់ក្រុមហ៊ុន មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន ៥០ទៅ ១០០​សាខា​​ក្នុងឆ្នាំ ២០២០ខិតមកដល់នេះ។

ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមកម្មវិធីដ៏អធិកអធមនេះ រួម​មាន ថ្នាក់ដឹកនាំ បុគ្គលិក ដៃគូរ​សហការ ម្ចាស់ជំនួញអាជីវកម្ម និង​តារាសម្តែង​ជា​ច្រើន​ល្បីៗ​នៅ​ក្នុង​ប្រទេសកម្ពុជា ជាមួយនឹងការប្រកាសមហារង្វាន់ដ៏អស្ចារ្យជូនអតិថិជនសម្រាប់ឆ្នាំ ២០២០ រួម​មាន​ រថយន្ត Mazda BT50ស៊េរីឆ្នាំ ២០២០ រថយន្តដឹកឥវ៉ាន់ម៉ូតូ smash ឆ្នាំ ២០២០ ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេសសិង្ហបូរី-សិង្ហពួរ ម៉ាស៊ីនត្រជាក់ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

លើសពីនេះទៅទៀត បន្ទាប់ពីបញ្ចប់កម្មវិធី ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីពិសារភោជនីយ​​អាហារ និង​ការ​ប្រគុំតន្ត្រី​សប្បាយរីករាយ ដើម្បីបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ដៃគូរអាជីវកម្ម ម្ចាស់​អាជីវកម្ម​ និងបុគ្គលិក ឲ្យកាន់តែជិតស្និទ្ធស្អិតរមួតជាងមុនទៅទៀត។


នៅក្នុងពិធីនេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានមានប្រសាសន៍ ថា​៖ ការធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយនេះ បានដោយសារកិច្ចសហការ និងការគាំទ្រពីសំណាក់ដៃគូរអាជីវកម្ម និង​អតិថិជន​រហូត​មកដែលធ្វើឲ្យក្រុមហ៊ុនមានថ្ងៃនេះ។ ដោយ​ទទូល​បានការគាំទ្រ ពីអតិថិជន និងដៃគូរ​អាជីវកម្ម ព្រមទាំងសម្លឹងឃើញ​នូវសក្តានុពល​ក្នុង​ទីផ្សារ​កើន​ឡើងផ្នែកគ្រឿងសំណង់ ក្រុមហ៊ុន មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួន ៥០ទៅ ១០០​សាខា​​ក្នុងឆ្នាំ ២០២០ខិតមកដល់នេះ៕

អំពីក្រុមហ៊ុន និងព៌តមានលម្អិតសូមទំនាក់ទំនងទៅកាន់ផ្នែកលក់ ទូរស័ព្ទលេខ៖ 087500000ឬតាមរយៈប្រពន្ធផ្សព្វផ្សាយសង្គម៖ Facebook page: HC Construction ។

561 Shares