គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ តម្លៃ៤០លានដុល្លារគ្រោងសម្ពោធថ្ងៃស្អែកក្រោមវត្តមានសម្តេច ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

ជំនួយឥតសំណងរបស់ចិន កំណាត់ផ្លូវជាតិលេខ៧ ជិត៩៤គីឡូម៉ែត្រ នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃចន្ទ ទី០៧ ខែកុម្ភស្អែកនេះ។ តាមគម្រោង ពិធីនេះនឹងប្រព្រឹត្តទៅក្រោមវត្តមាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងស្តារឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ៤២៤ អូរកណ្តៀរ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ចន្លោះ (គ.ម ៣៣១+២៥០ ដល់គ.ម ៤២៤+៩៤០) មានប្រវែងជិត ៩៤គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC កំរាស់ ០.១០ម៉ែត្រនេះ គឺជាជំនួយឥតសំណងពីប្រទេសចិន ដោយប្របើប្រាស់ថវិកាសាងសង់ប្រមាណជិត ៤០លានដុល្លារ។

កំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) មានប្រវែងជិត ៩៤គីឡូម៉ែត្រ។

ផ្លូវជាតិ​លេខ​៧ ពី​ក្រុង​ក្រចេះ ទៅ​ស្រុក​សំបូរ  ត្រូវ​ស្តារឡើងវិញ​បាន​១០០​ភាគរយ​ - CEN

សូមជម្រាបជូនថា គម្រោងផ្លូវជាតិលេខ៧ គឺជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC ហើយគម្រោងនេះត្រូវបានបែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦ ៤៥៦ ០៦៤,៧៥ដុល្លារអាមេរិក។

ជាមួយគ្នានោះផងដែរ ប្រទេសកម្ពុជាក៏មានគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅខេត្តក្រចេះដែលគម្រោងនេះក៏ត្រូវបានសិក្សាចប់សព្វគ្រប់និងគ្រោងដាក់ដេញថ្លៃនៅពេលខាងមុខផងដែរដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនផលិតផលឆ្លងកាត់ទៅកាន់ខេត្តកំពង់ធំឱ្យបានឆាប់រហ័ស ចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍៕