មិន​មែន​មាន​តែ​ខេម ទេ សិរីមន្ត​ក៏​ប្រកាស​ជួយ ផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃផង​ដែរ

កម្សាន្ត
38 Shares

បន្ទាប់​​ពី​លោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហាញគម្រោងបើកផ្សារ​ទំនើប​កសិផល​កសិកម្ម​ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ហើយជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ សម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ទទួលបានការសាទរជាខ្លាំង។

ទទឹម​គ្នា​នោះ​ដែរ តារាចម្រៀង​លោក ខេម បានគាំទ្រ​នៅ​​គំរោង​ជួយ​ដល់​កសិករ​ខ្មែរ​នេះ​ជា​យ៉ាងខ្លាំង ដោយ​លោក​បាន​ប្រកាស​សូម ចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បី​ឲ្យ​ទីផ្សារ​​កសិផល​ខ្មែរ​មាន​ទីផ្សារ​ពិត​ប្រាកដ។ មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់​តែ​កំពូល​តារា​ចម្រៀង លោក ខេមរៈ សិរីមន្ត ក៏​បាន​ប្រកាស​ស្រដៀង​គ្នា​នេះ​ដូច​គ្នា​ផង​ដែរ។​​

ខេមរៈ សិរីមន្ត បាន​សរសេរ​បែប​នេះ​ថា “ខ្ញុំបាទខេមរៈ សិរីមន្ត សូមប្រកាសថា និងចូលរួមផ្សព្វផ្សាយ ផ្សារទំនើប កសិផលធម្មជាតិ ឡេង ណាវាត់ត្រា ដោយឥតគិតថ្លៃ ដើម្បីជួយជំរុញនិងលើកទឹកចិត្ត ដល់កសិករ នឹងបង្កើតទីផ្សារពិតប្រាកដសម្រាប់ ពុកម៉ែបងប្អូនកសិករ។ ជាពិសេសសូមអំពាវនាវ ដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្ត ដើម្បីឱ្យ ពុកម៉ែបងប្អូន ទទួលបាន នូវអាហារដែលគ្មានជាតិគីមី ដែល គិតទៅលើសុខភាពជាចំបង៕”

38 Shares