គំរូ​ល្អ! ឯកឧត្ដម កុយ ស៊ីឌឿន បណ្ដុះ​កូន​ឲ្យ​ចេះ​ចែក​ទាន​ក្នុង​ថ្ងៃ​ខួប​កំណើត

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច
16 Shares

មានការចាប់អារម្មណ៍ តែម្តងដោយសារតែក្នុងពិធីខួបកំណើត កូនស្រី ឯកឧត្ដម កុយ ស៊ីឌឿន និង​ភរិយា បានរំលេចរូបភាពមនុស្សធម៌ ចែកអំណោយដល់កុមារក្នុងភូមិកំណើត។ អ្នកស្គាល់លោក​ផ្ទាល់​មានការ​ស្ងើចសរសើរ ព្រោះជាញឹកញយ លោកនិងភរិយា រមែងគិត​គូជាធំរឿងចែក​ការ​ស្រឡាញ់​ សូម្បី​តែថ្ងៃពិសេសរបស់កូនស្រីក៏មើលមិនរំលងការជូនអំណោយដើម្បីអោយចិត្តអំណរ។

យោងតាមបណ្តាញសង្គមហ្វេសបុករបស់ ឯកឧត្ដម កុយ ស៊ីឌឿន បានសរសេរថា « ខួបកំណើត កូន​ស្រីពៅ Koy sidoeuncilida កូនស្រីមានទឹកចិត្តសទ្ធារផ្តល់ សម្ភារះសិក្សាដល់ប្អូន ប្អូន កុមារ នៅ​សាលាបឋមសិក្សា ភូមិដើមជ្រៃ ចំនួន ២២០នាក់ ប៉ា ម៉ាក់ ជូពរកូនស្រី សុខភាពល្អ បញាឈ្លាសវៃ រៀនពូកែ ជាសិស្សល្អ កូនល្អ នីមានអនាគតល្អ»៕

ឯកឧត្ដម កុយ ស៊ីឌឿន ត្រូវ​បាន​​មហាជន​ស្គាល់​ថា គឺ​ជា​ថៅកែ​ផលិតកម្ម​DP នឹង​ជា ជា​អ្នកលក់​ផលិតផល​រក្សាសម្រស់ល្បីមួយមានឈ្មោះច្រើនឆ្នាំ។ លោកមាននិស្ស័យចូលចិត្តសិល្បៈ ហើយ​រមែង​ចូលរួមកម្មវិធីផ្សេងៗ​ក្នងសង្គមសិល្បៈក្រៅពីជួយអ្នកស្រុកភូមិខ្លះ លោកក៏ចែកការ​ស្រឡាញ់​ដល់ អ្នក​សិល្បៈនានា ពេលជួបទុក្ខលំបាកផងដែរ រហូតធ្វើអោយគេកោត​សរសើរ​ទឹកចិត្ត​មិន​ដាច់​ពីមាត់។ ជា​រឿយៗ​​​នៅ​​ពេល​ដែល​អ្នក​សិល្បៈ​​ជួប​ការ​លំបាក​ឯកឧត្ដម​តែង​តែ​ចេញ​មុខ​ជួយ ជា​និច្ច តាម​រយៈ​សមាគម​សិល្បៈ​ក៏​ដូច​ជា ជួយ​លក្ខណៈ​ឯកជន​ផ្ទាល់​ឯកឧត្ដម​តែ​ម្ដង៕

16 Shares