មិន​ត្រឹមតែ​​បើក​ផ្សារ​ទំនើប​​លក់​បន្លែ​ផ្លែ​ឈើ​ខ្មែរ​ទេ ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​សម្រុក​ធ្វើ​រោង​ចក្រ​ផលិត​ជី​ធម្មជាតិ​លក់​ជូន​កសិករ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បាន​៩៥%​ហើយ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
271 Shares

បន្ទាប់​ពី លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ​បានបង្ហាញគម្រោងបើកផ្សារ​ទំនើប​កសិផល​កសិកម្ម​ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទី​ក្រុងភ្នំពេញ ព្រម​ទាំង​ជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ ពេល​សម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ធ្វើ​ឲ្យ​មហាជន​គាំទ្រ គំនិត​អាជីវកម្ម​ទៅ​លើ ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​ជា​ខ្លាំង។ បន្ថែម​លើ​នេះ​លោក​ឧកញ៉ា បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​សម្រុក​ធ្វើ​រោងចក្រ​ផលិត​ជីធម្មជាតិ​១​កន្លែង​ទៀត ដើម្បី​សម្រួល​ដល់​កសិករ​ខ្មែរ លើ​ការ​ដាំដុះ កុំ​ឲ្យ​ពលរដ្ឋ​ពិបាក​ទិញ​ជី ពី​ក្រៅ​ប្រទេស។

រោង​ចក្រ​ផលិត​ជីធម្មជាតិ​ខាង​លើ​សម្រេច​ធ្វើ​បាន​ប្រហែល​៩៥%​ហើយ អាច​នឹង​ដំណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ។ រោង​ចក្រ​នេះ​មាន​ទីតាំង លើ​គម្រោង​អភិវឌ្ឍន៍​​ធំ​​មួយ លើ​ទឹក​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​កម្លាំង​នៃ​ការ​ផលិត​ក្នុង​ឆ្នាំ​ផលិត​បាន​ប្រហែល​​៣០០០ តោន ទៅ ​៣៦០០តោន។

ជា​មួយ​នឹង​ផែន​ការ​នេះ លោក​ឧកញ៉ា បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង កសិកម្ម​ជា​ខ្លាំង លើ​ការ​ជ្រោមជ្រែង​ក៏​ដូច​ជា​​កិច្ចការ​ផ្សេង​ទៀត ។ លោក​ថា ក្រុម​ការងារ​បាន​ប្រើ​ពេល​សិក្សា​ប្រហែល​១ឆ្នាំ ជា​មួយ​ក្រសួង​កសិកម្ម​ទម្រាំ​សម្រេច​បាន​លទ្ធផល​នេះ។

សកម្មភាព​អាជីវកម្ម​នេះ​​ត្រូវ​បាន​មហាជន​ជា​ច្រើន​កោតសរសើរ ហើយ​​បាន​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង ព្រោះ​ជា​ការ​គិត​គូរ​ដល់ សុខទុក្ខ​ដល់​កសិករ​ខ្មែរ​ធំ​មួយ​ក្នុង​ការ​ស្វែង​រក​ទីផ្សារ កសិផល​របស់​ពួក​គាត់។

សម្រាប់​ការ​លក់​ជីធម្មជាតិ​ជូន​ប្រជាពលរដ្ឋ​វិញ លោក​ឧកញ៉ា បាន​ប្រាប់​ថា លក់​ក្នុង​តម្លៃ​ធូថ្លៃ​បំផុត ហើយ​កសិករ​មិន​ចាំ​បាច់​ប្រើ​ប្រាក់​មក​​ទិញ​​​ឡើយ គឺ​ចាំ​ដោះដូរ ជា​មួយ​​បន្លែ​ផ្លែ​ឈើ​ដែល​​ពួក​គាត់​ដាំ​នោះ ដោយ​ក្រុមហ៊ុន​នឹង​ចុះ​ទៅ​ទិញ​ដល់​ចម្ការ ដើម្បី​មក​លក់​នៅ​តាម​ផ្សារ ជាង​២៥០ សាខា ដែល​គ្រោង​ដំណើរ​ការ​នោះ៕

មិន​ត្រឹមតែ​​បើក​ផ្សារ​ទំនើប​​លក់​បន្លែ​ផ្លែ​ឈើ​ខ្មែរ​ទេ  ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​សម្រុក​ធ្វើ​រោង​ចក្រ​ផលិត​ជី​ធម្មជាតិ​លក់​ជូន​កសិករ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បាន​៩៥%​ហើយ
271 Shares