ភ្ញៀវទេសចរជាតិ-អន្តរជាតិ៣០ម៉ឺននាក់ ចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសាកល

សង្គម​និង​សេដ្ឋកិច្ច

ភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបប្រមាណជា២៩៦,៣២២នាក់ បានចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសាកល ដែលមានការកើនឡើង៤.៣៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ២៨៤,០៣១នាក់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវ ជិត​៣០ម៉ឺននាក់ នោះគឺមានភ្ញៀងទេសចរអន្តរជាតិចំនួន២៦,៣២២នាក់ មានការថយចុះ២២.៦៥% បើប្របៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ភ្ញៀវជាតិមានចំនួនប្រមាណជា ២៧ម៉ឺននាក់ គឺមានការកើនឡើងប្រមាណ៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តសៀមរាប គឺបានរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២០ នៅសួនច្បារព្រះរាជដំណាក់ នារាត្រីថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០១៩ វេលាម៉ោង១៩៖០០នាទី នៅសួនច្បារព្រះរាជដំណាក់ ដែលមានរៀបចំតុបតែងភ្លើងលម្អ របាំ-តន្ត្រីបុរាណ សម័យ ការដាក់លក់ផលិតផល និងអាហារ។ ព្រមទាំងពិធីរាប់ថយក្រោយ (Countdown) ឆ្លងឆ្នាំ២០១៩ ចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ ដោយមានអុជកាំជ្រួចអបអរសាទរ។