សុំច្បាប់សង់ ៥ ជាន់ទេ តែសង់លើសរហូត ៧ជាន់ ចុងក្រោយ​មាន​រឿង​បែប​នេះ តើនរណាទទួលខុសត្រូវ?

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

យោង​តាម​គណនីយ Facebook លោកផែង វណ្ណៈ បានសរសេរថា នៅថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃើ​ថា​ សង់ខុស​ពីលិខិត​អនុញ្ញាត​ ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡើង​បន្តរហូតដល់​ ៧​ ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០២០​ តែម្ដង​ ។ ការរកឃើញ​កំហុសសាងសង់​តាំងពីថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ឈប់​ការសាងសង់​ ហើយនៅតែបន្តអោយសាងសង់​ គឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Facebook ផេក Pheng Vannak News​បាន​សរសេរ​បែប​នេះ​ថា​”រកឃើញកំហុសសង់ខុស​លិខិត​អនុញ្ញាត​តាំងពីខែធ្នូ​ ២០១៩​ ហេតុ​អ្វី​មិនបញ្ឈប់ការសាងសង់​ ?

នៅថ្ងៃ​ទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃេីញថា​ សង់ខុសពីលិខិត​អនុញ្ញាត​ ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡើង​បន្តរហូតដល់​ ៧​ ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០២០​ តែម្ដង​ ។

ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ឈប់​ការសាងសង់​ ហេីយនៅតែបន្តអោយសាងសង់​ គឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​ ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះ​ត្រូវ​បាន​គេសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹងអំពេីពុករលួយ​ ។

យើង​រង់ចាំមើលថាតើ​មន្ត្រី​ណាខ្លះ​ពាក់ព័ន្ធ​នឹងករណី​បាក់​រលំ​អគារ​នៅខេត្តកែប​ដែលបណ្ដាល​អោយស្លាប់មនុស្ស​ និង​ របួស​ច្រើន​នាក់​នោះ​ ។”

រហូតដល់ម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បាន​រក​ឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់​ហើយ​ ដែល​ក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់។

សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ពេញមួយយប់តែម្តង នៅក្នុងការជួយ​សង្រ្គោះ​ដល់​ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះ​សាកសួរសុខទុក្ខជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ។

ករណីរលំបាក់អគារកម្ពស់៧ជាន់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃ​ទី០៣​ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ​២០​ទៅ​៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។ អគារនេះ ត្រូវ​បាន​សាង​សង់រួច​រាល់ប្រមាណជា៩០ភាគរយ ហើយដែល​បាក់រលំនៅពេលដែលចាក់​ប្លង់សេខាង​លើ​បង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុង​នោះ​មាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។

នេះជាឧបទ្ទវហេតុរលំអគារលើកដំបូងក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩ ក៏មានករណីរលំបាក់អគារកំពស់៧ជាន់មួយផងដែរ កាលពីខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរស់២៦នាក់៕