Wang Jianlin មហាសេដ្ឋីចិនប្រាក់ពាន់​លាន ដុល្លារអាមេរិកផ្នែអចលន​ទ្រព្យ​លេចធ្លោជាងគេ នៅ​ឆ្នំា២០២០

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
121 Shares

លោក Wang Jianlin សេដ្ឋីប្រាក់ពាន់លានដុល្លារអាមេរិកជនជាតិចិន លោកជាអ្នកនយោបាយ ពាណិជ្ជករ និងមនុស្សសប្បុរស។ មិនតែប៉ុណ្ណោះ លោកគឺជាស្ថាបនិកបង្កើតឡើងនូវស្ថាប័ន Dalian Wanda Group ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសចិន ហើយនិងក្រុមហ៊ុនប្រតិបត្តិករលេងល្ខោន។ លោកមានទុនប្រមាណជា១៥%នៅក្នុងក្លឹបបាល់ទាត់អេស្ប៉ាញឈ្មោះ Atlético Madrid។

កាលពីឆ្នំា២០១៦ លោក Wang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយនឹងសហពន្ធ័ FIFA ដើម្បីចាប់ផ្តើមបង្កើត China Cup ជាក្រុមកីឡាបាល់ទាត់ថ្នាក់ជាតិធ្លាប់ចូលរួមប្រកួតជារៀងរាល់ឆ្នំានៅក្នុងតំបន់អាស៊ី។ មិនត្រឹមតែនៅក្នុងវិស័យជំនួញរបស់លោកនោះទេ លោក Wang ត្រូវគេជ្រើសតំាងធ្វើជាប្រឹក្សាយោបល់សេដ្ឋកិច្ចសម្រាប់ខេត្តយូណាន និងជាទីប្រឹក្សាផ្នែកសាងសង់របស់រដ្ឋាភិបាល Guiyang ដោយគេប្រសិទ្ធនាមជូនដល់លោកថា អ្នករួមចំណែកដ៏មហិមានៅក្នុងវិស័យសំណង់នៅក្នុងទីក្រុង Dalian។

លុះមកដល់ខែ វិច្ឆិកា ឆ្នំា២០១៩ លោក Wang ត្រូវគេកាក់ស្មានដោយទស្សនាវដ្តី Forbesថាអាចនឹងមានលុយសុទ្ធរហូតដល់ទៅ១២.៥ពាន់លានដុល្លារអាមេរិកឯណោះ បានធ្វើឱ្យខ្លួនក្លាយទៅជាអ្នកមានទ្រព្យដ៏ច្រើនបំផុតម្នាក់ក្នុងចំណោមមហាសេដ្ឋីច្រើននាក់ទៀតនៅក្នុងប្រទេសចិនទំាងមូល។

កុមារភាព និងការងារ

លោក Wang Jianlin ប្រសូតិកាលពីថ្ងៃទី២៤ ខែតុលា ឆ្នំា១៩៥៤ នៅក្នុងដែនដី Cangxi ខេត្តស៊ីឈួន ប្រទេសចិន។ ឳពុករបស់គាត់ជាអ្នកតស៊ូក្នុងការធ្វើបដិវត្តជាមួយនឹងលោកប្រធានម៉ៅ សេងទុង ដែលកាលណោះគេហៅថាទាហានរំដោះប្រជាជនម៉ៅសេងទុងក្នុងអន្តរកាលព្យុះហយាត្រាដ៏វែង ពោលគឺចាប់ពី (ខែតុលា ឆ្នំា១៩៣៤-តុលាឆ្នំា១៩៣៥)។

ដោយយោងតាមឯកសារផ្ទាល់ខ្លួនរបស់លោកមហាសេដ្ឋីរូបនេះបានគូសបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការចូលរួមក្នុងកងសេរីកានៃយោធារំដោះប្រជាជន លោក Wang ចាប់ធ្វើការងារជាមន្ត្រីរដ្ឋបាលនៅការិយាល័យស្រុក Xigang ស្ថិតនៅក្នុងទីក្រុង Dalian។ លុះមកដល់ឆ្នំា ១៩៨៩ លោកបានក្លាយទៅជាអគ្គនាយកគម្រោងអភិវឌ្ឍលំនៅដ្ឋាន Xigang និងជាមេដឹកនំារោងចក្រមានមូលដ្ឋាននៅក្នុងតំបន់ Jiangyin។

ក្នុងឆ្នំា១៩៨៨ លោកចាប់ផ្តើមធ្វើការងារក្នុងតំណែងជាអគ្គនាយក Dalian Wanda Group ដែលគ្រានោះលោកក៏ជាជំនួយការផ្ទាល់នាយកប្រចំាតំបន់ នៃនៃស្ថាប័នមួយផ្សេងទៀតគឺJiangsu Jiangnan Water Co។ ក្រុមហ៊ុនរបស់លោកមានផ្ទៃដីសម្រាប់វិនិយោគប្រមាណជា២១.៥៧លានម៉ែត្រការ៉េ ក្នុងនោះមានបើកហាងលក់ទំនិញ Wanda Shopping Plazas ចំនួន១៦៨ទីតំាង សណ្ឋាគារប្រណីត៨២កន្លែង រោងកុនចំនួន២១៣ មាន department storesចំនួន៩៩កន្លែង មជ្ឈមណ្ឌលការ៉ាអូខេ៥៤ទីតំាងនៅជុំវិញប្រទេសចិន។

នៅឆ្នំា២០១២ ក្រុមហ៊ុនរបស់លោកបានក្លាយទៅជាក្រុមហ៊ុនដែលមានរោងមហោស្រពផ្ទាល់ខ្លួនមានលក្ខណៈទ្រង់ទ្រាយធំបំផុតលំដាប់ពិភពលោក គ្រាន់តែចំណាយទៅលើកន្លែងកម្សាន្តអស់ទឹកប្រមាណជា២.៦ពាន់លានដុល្លារអាមេរិក ហើយលោកបានចុះក្រុមហ៊ុននេះនៅក្នុងបញ្ជីលេងផ្សារហ៊ុននៅបុរីញូវយ៉កកាលពីខែធ្នូកន្លងទៅ មិនតែប៉ុណ្ណោះលោកបានធ្វើដំណើរទៅចូលរួមក្នុងមហាព្រឹត្តិការណ៍ល្បីៗ ជាមួយនឹងមនុស្សល្បីៗរបស់តារាហូល្លីវូដ មានដូចជាតារា DiCaprio, Kate Beckinsale, និងលោក John Travolta ដើម្បីឱ្យពួកគេជួយបង្កើតនូវហូល្លីវូដខ្នាតតូចចំណាយទឹកប្រាក់ប្រមាណជា៨ពាន់លានដុល្លារអាមេរិក នៅតំបន់ឈូងសមុទ្រតំបន់ Qingdaoក្នុងខែមករា ឆ្នំា២០១៤។

វិស័យនយោបាយ

នៅអាយុ១៥ឆ្នំា លោក Wang ចាប់ផ្តើមចូលបំរើក្នុងវិស័យយោធារំដោះប្រជាជន ដែលកាលពីដំបូងឡើយលោកមានឋានៈត្រឹមតែនាយឆ្មំាការពារព្រំដែន នៅមុនពេលលោករះឡើងទៅជាមេបញ្ជាកងវរសេនាធំ។ នៅឆ្នំា១៩៧៦ ចូលរួមក្នុងគណបក្សកំម្មុយនិស្តចិន ដោយមានមុខងារជាអនុប្រធានសមាជជាតិលើកទី១៧។

ងាកមកខាងវិស័យសប្បុរសធម៌វិញ លោក Wang កាលពីឆ្នំា២០១១ លោកបានផ្តល់វិភាគទានមានទំហំទឹកប្រាក់ចំនួន១៩៧លានដុល្លារអាមេរិកក្នុងគោលដៅដើម្បីបុព្វហេតុសប្បុរសធម៌ដូចជាការស្តារឡើងវិញនូវប្រាសាទបូរាណនៅក្នុងតំបន់ Nanjing។ លុះមកដល់ឆ្នំា២០១៤ និងឆ្នំា២០១៥ លោកបានបរិច្ចាគថវិកាប្រមាណជា ២០០,០០០ដុល្លារអាមេរិកសម្រាប់ជួសជុលឡើងវិញនូវតំបន់ទឹកផុសបែបធម្មជាតិនៅតាមជំរេលភ្នំ Beverly ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ទោះបីជាយ៉ាងណាក៏ដោយ លោក Wang នៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងគណបក្សកុំម្មុយនិស្តចិន ដោយលោកប្រកាន់យកគោលការណ៍ជាបាវចនាផ្ទាល់ខ្លួនលោកថា “stay close to the government and distant from politics ” មានន័យថា (ស្ថិតនៅឱ្យជិតជាមួយនឹងរដ្ឋាភិបាល ហើយត្រូវស្ថិតនៅឱ្យឆ្ងាយពីកិច្ចការនយោបាយ)។

ទ្រព្យសម្បត្តិ

លោក Wang Jianlin ត្រូវជាប់ឈ្មោះក្នុងបញ្ជីថាជាមហាសេដ្ឋីប្រាក់ពាន់លានលេចធ្លោអស់រយៈពេលជាច្រើនឆ្នំាកន្លងមកហើយ កាលពីឆ្នំាមុនលោកត្រូវទស្សនាវដ្តីល្បីឈ្មោះ Forbes ដាក់ចំណាត់ថា្នក់លោកថា ជាអ្នកមានទ្រព្យស្តុកស្តម្ភជាងគេទី១២៨នៅក្នុងពិភពលោក ហើយជាអ្នកមានជាងគេនៅក្នុងប្រទេសចិន ជារួមទ្រព្យសុទ្ធគិតជាលុយប្រមាណជា៨.៦ពាន់លានដុល្លារអាមេរិក។

លុះមកដល់ឆ្នំា២០១៣ សារព័ត៌មាន Bloomberg បានចុះផ្សាយថា លោក Wang Jianlinមានលុយរហូតដល់ទៅ១៤.២ពាន់លានដុល្លារអាមេរិកឯណោះ។

ពីមួយឆ្នំាមួយឆ្នំា ចំណូលរបស់លោកនៅតែបន្តកើនឡើងជាដរាបរហូតមកដល់ឆ្នំា២០១៤ គេរកឃើញថាលោកមានចំណូលសុទ្ធជាទឹកប្រាក់ប្រមាណជា២៥ពាន់លានដុល្លារអាមេរិក។

ជីវិតផ្ទាល់ខ្លួន

លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រី Lin Ning (ភាសាចិន: 林宁; pinyin: Lín Níng) មានកូនប្រុសម្នាក់ឈ្មោះ Wang Sicong (ភាសាចិន: 王思聪 ) ប្រសូតិកាលពីឆ្នំា១៩៨៨។ លោកធ្លាប់ការទទួលការអប់រំនៅសកលវិទ្យាល័យក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕

ប្រែ​សម្រួល ៖ ឧកញ៉ាមហាសន្តោស

ឯកសារ៖ បរទេស

Wang Jianlin មហាសេដ្ឋីចិនប្រាក់ពាន់​លាន ដុល្លារអាមេរិកផ្នែអចលន​ទ្រព្យ​លេចធ្លោជាងគេ នៅ​ឆ្នំា២០២០
121 Shares