ក្រុមហ៊ុនអង្គរបាណាណានាំចេកអំបូងលឿងមួយថ្ងៃចាប់ពី២០ទៅ ៣០ តោន

សង្គម​និង​សេដ្ឋកិច្ច
15 Shares


ក្រុមហ៊ុនអង្គបាណាណា ដាំចេកអំបូងលឿង នាំផលិតផលសម្រេចទៅទីផ្សារក្រៅប្រទេសក្នុងមួយសប្តាហ៍ចាប់២៥០តោនទៅ៣០០តោន នេះ ជាជំនួញពាណិជ្ជកម្មដ៍ធំមួយនៅខេត្តភូមិភាគឥសាន។


លោកងៀង វ៉ាងយ៉ុង ប្រធានក្រុមវេចខ្ជាប់ផលិផលនាំចេញបានបញ្ជាក់ថា៖ ក្រុមហ៊ុនអង្គរបាណាណាមានទីតាំងឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ ដែលអាចនាំផលិត​ផលវិចខ្ចប់បានចេញក្នុងមួយថ្ងៃចាប់ពី២០តោនទៅ៣០តោនទៅកាន់ទីផ្សារនៅក្រៅប្រទេស។
លោកបន្តថា៖ក្រុមហ៊ុនបានសំដែងការដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានវិនិយោគដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនដាំដំណាំកសិកម្ម សម្រេចបានទៅតាមផែនការនិងបានផ្តល់ការងារជូនប្រជាពលរដ្ឋធ្វើនៅក្នុងស្រុក ដោយមិនបាច់ចាកចេញ​ពីស្រុកកំណើតទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅក្រៅប្រទេស។



លោកគង់លន់កម្មករមកពីភូមិ​ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖កន្លងមកលោកធ្លាប់ទៅធ្វើការនៅប្រទេសថៃត្រូវបានថៅកែបោកប្រាស់ បើកប្រាក់ឈ្នួលឱ្យមិនត្រឹមត្រូវទៅតាមកិច្ចសន្យាទេ។

លោកបន្តថា៖ មកធ្វើការនៅក្នុងក្រុមហ៊ុនអង្គបាណាណាប្រមូលផលចេកនេះ មានជីវភាព​​ល្អជាង ទៅស៊ីឈ្មួលនៅក្រៅប្រទេស ដោយក្នុងមួយខែទទួលបានប្រាក់ចាប់​ពី​២៥០​ទៅ​៤០០ដូល្លាទៅតាមការងារដែលយើងខិតខំធ្វើបាន។

សូមបញ្ជាក់ថា៖បច្ចុប្បន្នក្រុមហ៊ុនអង្គរបាណាណាស្ទឹងត្រែង កំពុងប្រមូលផលចេកអំបូងលឿង និងដាំស្វាយ -ម្នាស់ -ខ្នុរ-និងក្រូចថ្លុងបន្ថែមទៀត ដោយបានវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាក្នុងទំហំដីចំនួន (២.៩៦៥ហិចតា) ដើម្បីផ្តល់ការងារជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត៕

15 Shares