ឌឺជេតាមក្លឹបម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងភោជនីដ្ឋាន​ហេបភីណេស ឃាតករគេចបាត់

កម្សាន្ត ទាន់​ហេតុការណ៍
14 Shares

បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់ នៅក្នុងនៅភោជនីដ្ឋានហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ លើផ្លូវត្រសក់ផ្អែម (ផ្លូវ៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅម៉ោង៤ជាងទៀបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។

បើតាមបុគ្គលិកក្នុងហេតុ ដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់ថា មុនពេលកើត​ហេតុ​គេ​ឃើញបុរស​រងគ្រោះ និងបុរសម្នាក់ទៀតដែលជាជនដៃដល់ បានជិះ​រថយន្តមក​ជាមួយគ្នា​ដើម្បី​ហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជន​ដៃដល់​ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរ​ចូល​ក្នុង​ហាង​ និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាល​ឲ្យជនរង​គ្រោះអង្គុយស្លាប់លើតុ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស២នាក់ផ្សេងទៀត បើករថយន្ត និងជិះម៉ូតូ១គ្រឿងមកទទួល បើកគេចខ្លួនបាត់។


សមត្ថកិច្ចបានបញ្ជាក់ថា សពបុរសដែលឃាតករបាញ់សម្លាប់មានឈ្មោះ ហូ មិនា អាយុ២៦ឆ្នាំ មុខរបរឌីជេ មានទីលំនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ក្រោយកើតហេតុសមត្ថកិច្ចពាក់ព័ន្ធ បានចុះមកពិនិត្យជាក់ស្តែងដើម្បី​ស្រាវជ្រាវតាមចាប់ឃាត​ករយ​កមក​ផ្តន្ទាទោសតាមនីតិវិធីច្បាប់ ចំណែកសាកសពក្រោយពិនិត្យកោសល្យវិច័យរួច សមត្ថកិច្ច​បានធ្វើលិខិតប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ឌឺជេតាមក្លឹបម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងភោជនីដ្ឋាន​ហេបភីណេស ឃាតករគេចបាត់
14 Shares