គ្រូពេទ្យលោក ហ៊ុន ម៉ានី ជាង​៥​០​​០​នាក់ នឹងព្យា​បាល​​ជំងឺ​​ឥត​​គិត​ថ្លៃ នៅ​ខេត្ត​កំពង់​ចាម​ថ្ងៃទី ១២​ មករា

សង្គម​និង​សេដ្ឋកិច្ច
11 Shares

កំពង់ចាម៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥២២នាក់ នឹងបន្ត​ចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ដល់ប្រជា​ពលរដ្ឋប្រមាណជាង២ពាន់នាក់ នៅសាលាវិទ្យាល័យសម្ដចជួនណាត ភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។

ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម)…។ល។

សូមបញ្ជាក់ថា នេះជាឆ្នាំទី៨ហើយ (២០១២-២០២០) ដែលក្រុមការងារ​គ្រូពេទ្យស្ម័​គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ចុះពិ​និត្យនិងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន២១៣លើកហើយ៕

គ្រូពេទ្យលោក ហ៊ុន ម៉ានី ជាង​៥​០​​០​នាក់ នឹងព្យា​បាល​​ជំងឺ​​ឥត​​គិត​ថ្លៃ នៅ​ខេត្ត​កំពង់​ចាម​ថ្ងៃទី ១២​ មករា
11 Shares