ឧកញ៉ា​ស្រុក​ខ្មែរ​ច្រើន​រូប រួម​ជា​មួយ​ពលរដ្ឋខ្មែរ​នៅ​ប្រទេសអូស្ត្រាលី​ជាង​៥០០​នាក់​ជួបជុំអបអរ​ជ័យជម្នះ​៧​មករា​

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
412 Shares

ម៉ែលប៊ន​ ,អូស្ត្រាលី៖​កាល​ពី​ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២០​កន្លង​ទៅ​ នៅទីក្រុង​ម៉ែល​ប៊ន​ ប្រទេស​អូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលកំពុងរស់នៅទីនោះប្រមាណ​៦០០នាក់ បានជួបជុំគ្នាប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២០)​យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

កម្មវិធីនេះបានសហការរៀបចំឡើង​ដោយឯកឧត្តម ឡាវ​ វ៉ាន់​ និង​ ឯកឧត្តម​ ឈឹម​ សារ៉េត​ រួមជា​មួយ​លោក ឡាក់ រ៉ាវុធ លោក ណារី សារ៉ា លោក ផុន ប៊ុនថែល តំណាងប្រជាពលរដ្ឋរស់​នៅ​ទីក្រុង​ម៉ែល​ប៊នប្រទេសអូស្ត្រាលី ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម គឹម​ សន្តិភាព​ រដ្ឋលេខាធិកា​ក្រសួង​យុត្តិធម៌​ និង​​ជាប្រធានក្រុម​ការងារយុវជន​ប្រចាំ​ប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។ ក្នុង​​ពិធី​នោះ​ដែរ​គេ​ឃើញ​មាន​លោក​​ឧកញ៉ា ឡេង ណាវ៉ាត្រា នឹង លោក​ឧកញ៉ា ជា​ច្រើន​រូប​ទៀត ព្រម​ទាំង អតីត​តារា​សម្ដែង​ជើង​ចាស់ លោក ខៃ ប្រសិទ្ធ​ក៏​បាន​ទៅ​ចូល​រួម​កម្មវិធី​នោះ​ផង​ដែរ៕

412 Shares