ជួយ​សែរ​ឲ្យ​អ្នក​​​អត់​ការងារ​បាន​ដឹង​ផង ដង្ខៅ​អចលនទ្រព្យ ​ជ្រើសរើស​អ្នក​ ម៉ៅការ​សាងសង់​រោងចក្រ និង​ផ្ទះល្វែង ច្រើន​នាក់

សង្គម​និង​សេដ្ឋកិច្ច
296 Shares

ក្រុមហ៊ុន “ដង្ខៅ​អចលនទ្រព្យ” ដែល​គេ​ស្គាល់​ថា ​ជា​ក្រុមហ៊ុន​លក់​​ដី​ឡូ​តិ៍ និង​ផ្ទះ​ល្វែង​ល្បី​ឈ្មោះ​មួយ បាន​ប្រកាស ​ជ្រើសរើស​ អ្នកម៉ៅការ​សាងសង់​រោងចក្រ និង​ម៉ៅការ​សាងសង់​ផ្ទះល្វែង ជា​ច្រើន​នាក់ ដើម្បី​​ទទួល​ការ​សាង​សង់ ​គម្រោង​សេដ្ឋកិច្ច​​របស់​ខ្លួន​ជាង​៤០​ហិកតា ដែល​ស្ថិតនៅ​ភូមិ​ព្រីង​ទឹក ឃុំ​រកា​កោះ ស្រុក​គងពិសី កំពង់ស្ពឺ​ ។

លោក គល់ តុលា ​អគ្គនាយក​ ក្រុមហ៊ុន​ “ដង្ខៅអចលនទ្រព្យ” បាន​ប្រាប់​​ថា ការប្រកាស​ជ្រើសរើស​នេះ ដើម្បី​ជំរុញ​ឲ្យ​គម្រោង បង្កើត​រោងចក្រ កែច្នៃ​ផលិតផល​វេច​ខ្ចប់​,​រោងចក្រ​កាត់ដេ ,​រោងចក្រ​ផលិត​កាបូប រួម​នឹង​គម្រោង​សាងសង់​ផ្ទះល្វែង ឆាប់​ដល់​គោលដៅ​តាម​ផែនការ ដែល​បាន​កំណត់​។ ដូច្នេះ បើ​បងប្អូន​អ្នក​ជំនាញ​ខាង​ផ្នែក​នេះ មាន​ចំណាប់អារម្មណ៍ សូម​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​លេខ​ ៖ ​០១២ ៧៧ ៦៦ ៦០ ,០៦០ ៧៧ ៦៦ ៦០ និង ០១០ ៨៩ ៦៦ ៦០។ ចំពោះ​ប្រាក់​ខែ នឹង​ទទួល​​បាន​តាម​ស្តង់ដារ​ទីផ្សារ​ព្រម​ទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត។

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន​ដង្ខៅ​អចលនទ្រព្យ បាន​​ដាក់​ឲ្យ​ដំណើរការ​គម្រោង​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​០៥​ ខែ​មករា ឆ្នាំ​២០២០ កន្លងទៅ​លើ​ផ្ទៃដី​ចំនួន​ជាង​៤០​ហិតា​ ស្ថិតនៅ​ភូមិ​ព្រីង​ទឹក ឃុំ​រកា​កោះ ស្រុក​គងពិសី កំពង់ស្ពឺ។ នៅ​ក្នុង​ពិធី​សម្ពោធ​នោះ ​​អគ្គនាយក​ក្រុមហ៊ុន​​ខាង​លើ ​បាន​បញ្ជាក់​ពី​គម្រោង​បង្កើត​ឲ្យ​មាន​រោងចក្រ​ចំនួន​៣​ ដោយ​ក្នុង​នោះ​មាន​ ៖ ​រោងចក្រ កែច្នៃ​ផលិតផល​វិច​ខ្ចប់​,​រោងចក្រ​កាត់ដេរ ,​រោងចក្រ​ផលិត​កាបូប រួម​នឹង​គម្រោង​សាងសង់​ផ្ទះល្វែង​តម្លៃ​ចាប់ពី​តម្លៃ​១៨០០០​ដុល្លារ​ចុះក្រោម៕

ជួយ​សែរ​ឲ្យ​អ្នក​​​អត់​ការងារ​បាន​ដឹង​ផង ដង្ខៅ​អចលនទ្រព្យ ​ជ្រើសរើស​អ្នក​ ម៉ៅការ​សាងសង់​រោងចក្រ និង​ផ្ទះល្វែង ច្រើន​នាក់
296 Shares