មហា​សេដ្ឋីប្រាក់ពាន់លានជនជាតិជប៉ុន Maezawa ស្វែងរកមិត្តស្រី​ដើម្បីធ្វើ ដំណើរទៅ​កាន់​ភព​ព្រះចន្ទ

សង្គម​និង​សេដ្ឋកិច្ច
11 Shares

លោកមហាសេដ្ឋីប្រាក់ពាន់លានដុល្លារអាមេរិកជនជាតិជប៉ុន Yusaku Maezawa​មានផែនការ​ស្វែង​រក​មិត្តស្រីណាម្នាក់ដើម្បីធ្វើដំណើរជាមួយលោកទៅកាន់ទីលំហនៅជុំវិញភពព្រះចន្ទ ដែល​ជា​កម្មវត្ថុ​មួយរបស់លោកមហាសេដ្ឋីរូបនេះបង្កើតឡើងជាកម្មវិធីឯកសារដំណើរទស្សនាចរថ្មីទៅកាន់ទីលំហ ម្យ៉ាង​ទៀតបានធ្វើឱ្យមានការទាក់ទាញខ្លំាងដល់កិច្ចការសហគ្រាសរបស់គាត់បន្ថែម​មួយ​កំរិត​ទៀត។


លោកYusaku Maezawa មានអាយុ៤៤ឆ្នំា បានលក់ Zozo Inc ទៅឱ្យ SoftBank Group Corp​លើ​អនឡាញ បាននឹងកំពុងតែស្វែងរកមិត្តស្រ្តីណាម្នាក់​មានអាយុលើស​ពី២០ឆ្នំាសម្រាប់កម្មវិធីនេះ។ លោកបានសរសេរនៅលើវិបសាយថា លោកមានអារម្មណ៍ឯកោ និងភាពទទេស្អាតនៅក្នុងចិត្តរបស់ខ្លួន ហើយចង់បានក្តីស្រឡាញ់ពីស្រ្តីម្នាក់តែប៉ុណ្ណោះ។

លោក Maezawa បានសរសេរបន្តទៀតថា ខ្ញុំចង់ស្វែងរកដៃគូជីវិត ជាដៃគូអនាគតជាមួយនឹងខ្ញុំ ខ្ញុំចង់ស្រែកប្រាប់អវកាសអំពីសេក្តីស្នេហារបស់យើងដោយផ្តើមចេញពីទីលំហ ។

ផែនការនេះត្រូវចេញដំណើរនៅឆ្នំា២០២៣ខាងមុខដែលគេចាត់ទុកថាជាពេលលើកដំបូងមានអ្នកដំណើរជាលក្ខណៈឯកជនតាមរយៈយាន SpaceX របស់លោក Elon Musk។ ​គួររំលឹកផង​ដែរថា លោក​Maezawa កាលពីពេលថ្មីៗបានបែកពីមិត្តស្រីរបស់គាត់ជាតារាសម្តែង Ayame Goriki នាងមានអាយុ២៧ឆ្នំា។ ឯកសារដែលគាត់គ្រោងនឹងធ្វើនៅភពព្រះចន្ទនោះមានចំណងជើងថា គូស្នេហ៍​ព្រះចន្ទពេញវង់ “Full Moon Lovers”ដែលនឹងផ្សាយនៅលើទូរទស្សន៍ AbemaTV ហើយអាចមានអ្នកគំាទ្រច្រើននៅជុំវិញពិភពលោក ហើយឯកសារនេះសោតទៀតអាចនឹងចំណាយថវិកាប្រមាណជា៩លានដុល្លារអាមេរិកក្នុងការផលិតឡើង៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

11 Shares