ជំទាវ​ឧកញ៉ា​ សៀង ចាន់ហេង ជួយ​ធ្វើ​មហាកុដិ​១​ខ្នង​ទៀត​ហើយ​នៅ ស្រុក​បាភ្នំំ​

ជុំវិញ​ឧកញ៉ា
41 Shares

​ព្រឹកថ្ងៃអាទិត្យ ៣រោចខែបុស្ស ឆ្នាំកុរ ឯកស័ក្កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២០​លោក​ជំទាវ​ឧកញ៉ាមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៌ បានអញ្ចើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះ​បឋមសិលាកសាងមហាកុដិ និង​ចំរើនអាយុវឌ្ឍន​មង្គល​ប្រគេនព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់​សម្តេច​ព្រះមហា​សង្ឃរាជ ទេព វង្ស ព្រះអនុគណ ស្រុក បាភ្នំ ចៅ​អធិការវត្តជ្រៃឧត្តម ស្ថិតក្នុងជើងភ្នំ ស្រុកបាភ្នំ ខេត្ត​ព្រៃវែង​ ។



តាម​​ការ​បង្ហាញ​លើ​ផេក​ផ្លូវ​ការ​របស់”​លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង”​នៅក្នុង​ឪកាស​នោះ​លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្តិបណ្ឌិត បានប្រគេនបច្ច័យចំនួន២០លានរៀល ដល់​កម្មវិធី​ទាំង​មូលប្រគេនស៉ីម៉ង់៥០តោន ដែក២០តោន ឥដ្ឋ១០ម៉ឺនដុំ ដើម្បីកសាងមហាកុដិ តំណាក់កាលដំបូង ប្រគេនថ្វាយបច្ច័យបួន ព្រមទាំងតេយ្យទានដល់សម្តេច ព្រះរាជាគណៈ ព្រះករុណាគ្រប់ព្រះអង្គដែល និមន្តយាងចូលរួម នឹងចែកអំណោយជាសំភារៈ ក្រម៉ារ សៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី សំភារៈសិក្សា និងថវិកាមួយចំនួនដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការ ប្រជាការពារភូមិ ប្រមាណជិត២ពាន់នាក់ ៕

ប្រភព​ផេក ៖ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង

41 Shares