ការ​ពិត​វែក​មុខ​ឃើញ​ហើយ ម្តាយ​បង្កើត ពេជ្រ សូលីកា ជាឃាតករសម្លាប់ ស្ត្រីចងការប្រាក់ម្នាក់

ទាន់​ហេតុការណ៍
42 Shares

ករណី ឃាតកម្ម​មួយ​កំពុង​តែ​​ផ្ទុះ​កក្រើកពេញទីក្រុង ក្រោយនារីម្នាក់ដែលជាភេទ​ទី៣ត្រូវ​បានគេ​សម្លាប់ នៅ​ក្នុងផ្ទះបុរី ប្លន់យកគ្រឿងអលង្ការ និងរបស់របរមួយចំនួន ដែលសង្ស័យថាជាមិត្តភក្តិ។ ជន​ល្មើស​ត្រូវ​បាន​​គេ​ស្គាល់​ថា ជាម្តាយបង្កើតរបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ។ ​​

ដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជា រន្ធត់នៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយ​ម្តាយ​របស់តារាទាំងមូល បែរជាមកធ្វើរឿងទាំងនេះទៅវិញ។

តាមរយៈការវែកមុខជនសង្ស័យ ឈ្មោះ ស៊ឹម ស្រីនាង រួចមក ពេលនេះក៏មានការធ្វើត្រាប់​តាម​នូវ​ហេតុការណ៍​ដែលបានធ្វើឡើង ចំពោះជនរងគ្រោះដែលជាអ្នកចងការប្រាក់ ត្រូវមិត្តសម្លាប់​គ្មាន​ប្រណី។

ជនរងគ្រោះ ឈ្មោះថា សុខ លី វ័យ៤៨ឆ្នាំ មុខរបរចងការប្រាក់ ជាមនុស្សស្រលាញ់ភេទដូចគ្នា ស្រី​ស្រលាញ់​ស្រី​ បានបាត់ចេញពីផ្ទះ ពេញមួយយប់ហើយនៅថ្ងៃទី១១ ខែមករា ជនរងគ្រោះ បាន​បាត់ដំណឹងសូន្យឈឹង ដោយមិនលើកទូរស័ព្ទខលហៅចូលទៀតផង ធ្វើឲ្យអ្នកផ្ទះព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ​នៅ​ថ្ងៃទី១២ខែមករា វេលាម៉ោងមួយ១រសៀល ក៏ស្រាប់តែទទួលដំណឹងមកថា ជនរង​គ្រោះ​បាន​ស្លាប់​ក្នុងផ្ទះកើតហេតុខាងលើ ដោយមិនដឹងមូលហេតុ ទើបពួកគាត់ប្រញាប់ប្រញា់​សំដៅ​ទៅ​កន្លែង​កើត​ហេតុភ្លាមៗ។

លុះពេលទៅដល់ ក៏មាននារីម្នាក់ ដែលជាសង្សាររបស់ជនរងគ្រោះ បើកទ្វារឲ្យចូលធម្មតា ហើយ​ប្រាប់ថា ជនរងគ្រោះបានស្លាប់ក្រោយពេលហូបបាយរួច។ ដោយសារតែ​កើតមានចិត្ត​សង្ស័យ គ្រួសារ​ជនរង​គ្រោះបានចូលទៅមើលសាកសពក៏ឃើញមានស្នាមនៅកនិងចងដៃចងជើង ព្រម​ទាំង​បាត់​ចិញ្ចៀន​ពេជ្រ២វង់ តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែក ។

ក្រោយកើតហេតុភ្លាម គ្រួសារជនរងគ្រោះបានស្នើរសុំ ឲ្យសមត្ថកិច្ចចុះមកកន្លែងកើតហេតុផ្ទាល់ ថែម​ទាំងបានឃាត់ខ្លួនជនសង្ស័យ ដែលជានារីសង្សារ និងបន្តសាកសួររកជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធនឹងករណីឃាតកម្មមួយនេះ រីឯសពត្រូវបានបញ្ជូនទៅ តម្កល់​ទៅធ្វើបុណ្យ​តាមប្រពៃណីនៅវត្ត៕

42 Shares