មន្ទីពេទ្យ​គន្ធបុប្ឋា ទទួល​ថវិកា ៥ពាន់​ដុល្លារ ពីក្រុម​ហ៊ុន Lavista One ដើ​ម្បីជួយ​កុមារ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច
0 Shares

ភ្នំពេញ៖ ក្រុមហ៊ុន Lavista One បានផ្តល់ថវិកាចំនួន ៥ពាន់ដុល្លារ សហរដ្ឋអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ឋា នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ ដើម្បីជួយកុមារ ដែល​កំ​ពុងសម្រាកព្យាបាលរាប់ពាន់នាក់ នៅមន្ទីរពេទ្យនេះ។

នាយកក្រុមហ៊ុន Lavista One លោក Steven Lee បានលើកឡើងនៅក្នុងពិធី​ប្រគល់​ថវិកាឧបត្ថម្ភចំនួន ៥ពាន់ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ឋា នៅព្រឹកថ្ងៃច័ន្ធថា នេះជា​ថវិកាបន្តិចបន្តួច ដែលក្រុមហ៊ុន Lavista One ធ្វើជាអំណោយមនុស្សធម៌​ជូនដល់​មន្ទីរពេទ្យគន្ធបុប្ឋា ដើម្បីរួមចំណែកជួយដល់កុមារក្រីក្រនៅកម្ពុជា ដែលកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ឋានេះ។ ក្រោយពីឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យគន្ធបុប្ឋា លោក Steven Lee នាយកក្រុមហ៊ុន Lavista One បន្តយកថវិកាមួយចំនួនទៀត ផ្តល់ជូនអង្គការកុមារកំព្រាផងដែរ។

ទន្ទឹមនឹងនេះ លោក Steven Lee ជំរុញអោយមានការចូលរួមចំណែកម្នាក់បន្តិចៗ ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ដើម្បីផ្តល់ក្តីសង្ឃដល់កុមារកម្ពុជា អោយទទួលបាន​ការគាំពារផ្នែកសុខភាពកាន់តែល្អប្រសើរ ជាពិសេសអ្នកដែលមានកម្រិតជីវភាពខ្ពស់ ឬអ្នកមានលុយច្រើនជាដើម។

ជាមួយគ្នានេះ លោក Denis Laurent( ដែននីស ឡូរ៉ង់) C.O.O មន្ទីរពេទ្យគន្ធបុប្ឋា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Lavista One ដែលនាំយកថវិកាមួយចំនួន ជួយដល់កុមារនៅមន្ទីរពេទ្យគន្ធបុប្ឋា។

នេះជាលើកទី១ ដែលក្រុមហ៊ុន Lavista One បានឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យគន្ធបុប្ឋា និងអង្គការក្មេងកំព្រានានា។ នាយកក្រុមហ៊ុន លោក Steven Lee បញ្ជាក់ថា លោកនឹងបន្តជួយមន្ទីរគន្ធបុប្ឋា និងកុមារក្រីក្រនៅកម្ពុជា ជារៀងរាល់ឆ្នាំបន្តទៀត។

ក្រុមហ៊ុន Lavista One បង្កើតឡើងនៅឆ្នាំ ២០១៩ ជាក្រុមហ៊ុនលក់អចលនទ្រព្យ ឬខុនដូ នៅកម្ពុជា៕

0 Shares