Jack Ma និង Grab បោះ​ទុន​វិនិយោគ​ធនាគារ​ឌី​ជីថល​នៅក្នុងសិង្ហបុរី

សង្គម​និង​សេដ្ឋកិច្ច
414 Shares

ប្រទេសសិង្ហបុរីកំពុងតែបើកចំហទៅលើឧស្សាហកម្មធនាគាររបស់ខ្លួនឆ្ពោះទៅរកប្រពន្ធ័ឌីជីថល​នៅ​ក្នុងការធ្វើកំណែទម្រង់ដែលនឹងអាចធ្វើឱ្យវិស័យនេះកំរើកឡើងវិញនៅពាសពេញតំបន់អាស៊ីភូមិ​ភាគអាគ្នេយ៍ ខណៈដែលលោកមហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារអាមេរិកជនជាតិចិន Jack Ma និង​ស្ថាប័ន Grab បាននឹងកំពុងតែស្វះស្វែងរកអាជ្ញាប័ណ្ណធ្វើការងារនេះ។


ធនាគារដែលធ្លាប់ដំណើរការតាមបែបប្រពៃណីកំពុងតែប្រកួតប្រជែងខ្លំាងតាមរយៈការប្រឈមមុខ ​នឹង​ដៃគូជំនាន់ថ្មីនៅលើប្រពន្ធ័អនឡាញដែលគេអាចផ្តល់នូវប្រាក់កម្ចី រួម​ទំាង​ប្រាក់​សញ្ជ័យ​កាន់​តែ​ប្រសើរ​ដោយមិនចាំបាច់ទៅដល់ធនាគារឡើយគ្រាន់តែធ្វើការងារនៅលើអនឡាញតែប៉ុណ្ណោះ។

ការណែនំាដល់អ្នកត្រូវការខ្ចីតាមរយៈឌីជីថលចូលទៅក្នុងទីផ្សារសិង្ហបុរីបានក្លាយទៅជារឿងរំដោះមួយ​​មានលក្ខណៈទ្រង់ទ្រាយធំ​ទៅលើវិស័យធនាគារកិច្ចក្នុងរយៈពេលពីរទសវត្សរ៍បន្តទៀត ដែល​ចំណាត់​ការស្រដៀងគ្នាត្រូវគេអនុវត្តរួចហើយនៅក្នុងសហរដ្ឋអាមេរិក អង់គ្លេស​ ជប៉ុន ហុងកុង និងបណ្តាប្រទេសដទៃទៀត។


តាមការអង្កេតបានបង្ហាញថា មនុស្សពេញវ័យភាគច្រើននៅក្នុងបណ្តាទីប្រជុំជនទំាងអស់នោះ​មាន​ចូល​ទៅរក​សេវា​ហិរញ្ញវត្ថុ និងស្ថាប័នដែលមានអាជ្ញាប័ណ្ណដូចជាការប្រើប្រាស់​​តាមច្រក​របស់​ក្រុង​រដ្ឋ​សិង្ហបុរី ហើយក្នុងចំណោមភាគច្រើនទៀតនៅតែខ្វះគណនីធនាគារនៅឡើយ។


លោកសាស្រ្តាចារ្យ Lawrence Loh នៅឯសកលវិទ្យាល័យជាតិសិង្ហបុរីនៃសាលាពាណិជ្ជ​សាស្រ្ត​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ AFPថា វាជាការប្រែប្រួលទំាងស្រុងទៅលើដំណើរការផ្នែក​ហិរញ្ញវត្ថុ ដោយចាប់ផ្តើម​ពីប្រទេសសិង្ហបុរីនៅក្នុងតំបន់អាស៊ីភូមិភាគអាគ្នេយ៍នេះ។

គួររំលឹក​ផង​ដែរថា គម្រោងដាក់កម្ចីតាមរយៈប្រពន្ធ័ឌីជីថល​អាចនឹងកើនឡើងដល់ទៅ១១០ពាន់​លាន​ដុល្លារ​អាមេរិកឯណោះនៅឆ្នំា២០២៥ខាងមុខ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

Jack Ma និង Grab  បោះ​ទុន​វិនិយោគ​ធនាគារ​ឌី​ជីថល​នៅក្នុងសិង្ហបុរី
414 Shares