អគ្គស្នងការ បញ្ជា​ឲ្យ​បញ្ជូន​សំណុំ​រឿង​ប៉ូលិស​ស័ក្ដិ​បីលួច Ipad ទៅ​តុលាការ

ទាន់​ហេតុការណ៍
13 Shares

នាយ​ឧត្តមសេនីយ៍​សន្ដិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បញ្ជាឲ្យ​សមត្ថកិច្ច​បញ្ជូន​សំណុំ​រឿង​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៣ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ការពារ​ព្រំដែន​ទឹក លួច Ipad នៅក្នុង​កន្លែង​វេលុយ​មួយ​កន្លែង​ក្នុង​ខណ្ឌ​ទួលគោក ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមច្បាប់។ ប៉ុន្តែ​មន្ត្រី​នគរបាល​រូបនោះ មិនទាន់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ឡើយ​ទេ។

មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិបី ឈ្មោះ ហេង ហាប់ អាយុ​២៤ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ការពារ​ព្រំដែន​ទឹក និង​ត្រូវជា​កូន​ប្រុស​ប្រធាន​នាយកដ្ឋាន​ការពារ​ព្រំដែន​ទឹក កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ បានចូល​ទៅដក​លុយ​នៅហាង​វីង​មួយ​កន្លែង​យីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុង​ខណ្ឌ​ទួលគោក ស្រាប់តែ​បន្លំ​លួចយក iPad មួយ​គ្រឿង​ទៅបាត់ រួចក៏​ត្រូវម្ចាស់​ហាង​យកទៅ​បង្ហោះ​ល្បីពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក និងមានគេ Share រាប់ពាន់​នាក់។ បន្ទាប់មក​នៅ​ល្ងាចថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ មន្រ្តី​រូបនេះ ត្រូវបាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បានអនុញ្ញាត​ឲ្យត្រឡប់​ទៅផ្ទះវិញ​ហើយ ក្រោយធ្វើ​កិច្ចសន្យា និង​មាន​អ្នកធានា៕

អត្ថបទ៖ សំភី

ប្រភព៖httpkleykley.sabay.com.kh

អគ្គស្នងការ បញ្ជា​ឲ្យ​បញ្ជូន​សំណុំ​រឿង​ប៉ូលិស​ស័ក្ដិ​បីលួច Ipad ទៅ​តុលាការ
13 Shares