អ្នក​ជំនា​ញ៖ វិស័យ​អច​លន​​ទ្រ​ព្យ​ក​ម្ពុជា​​ ​នឹងមាន​កំណើន​​ក្នុងរង្វង់​​១៥​​% ឆ្នាំ​​២០​​២០

សង្គម​និង​សេដ្ឋកិច្ច
10 Shares

ភ្នំពេញ៖ តំណាងសមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហាញ​ពីភាពរឹងមាំនៃវិស័យអចលនទ្រព្យនៅកម្ពុជា និងបានវាយតម្លៃថា វិស័យអចលន​ទ្រព្យក្នុងឆ្នាំ២០២០ នឹងនៅតែល្អប្រសើរ មិនខុសគ្នាពីឆ្នាំ២០១៩ នោះឡើយ។

លោក ច្រឹក សុខនីម សមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុ បានឲ្យដឹងថា នៅដើមឆ្នាំ២០២០នេះ ចន្លោះពីខែ មករា ដល់ខែកុម្ភៈ ពុំទាន់មានការ​ទិញ-លក់ដីធ្លីច្រើន​នៅឡើយ ប៉ុន្ដែបើទោះជាដូច្នេះក្តី ក៏មិនមែនមានន័យថា មានឧបសគ្គនោះឡើយ។

លោកពន្យល់ដូច្នេះថា «ខ្ញុំនៅតែមានគំនិតវិជ្ជាមានថា ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ច និងកំណើនអចលនទ្រព្យនៅកម្ពុជា នៅតែបន្ដរីកចម្រើនក្នុងចន្លោះ១៥ភាគរយ បើធៀបនឹងឆ្នាំមុនៗ ដោយសារតែកម្ពុជានៅតែរក្សាភាពរឹងមាំ ក្នុងវិស័យអចលន​ទ្រព្យ។ កត្តាដែលជំរុញឲ្យវិស័យអចលនទ្រព្យ នៅឆ្នាំ២០២០ បន្ដរឹងមាំ គឺអាស្រ័យ​លើកត្តាខុដូ ដោយបច្ចុប្បន្ននេះកំណើនខុនដូ មានការកើនឡើង, កំណើននៃបុរី, ផ្ទះល្វែងក៏មានច្រើនឡើង ប៉ុន្ដែបើប្រៀបធៀបចំនួនផ្ទះ និងចំនួនប្រជាជនក៏នៅ​តែមានការខ្វះខាតច្រើនដែរ ហើយការផលិតមិនទាន់គ្រប់គ្រាន់ ដូច្នេះទើបធ្វើឲ្យវិ​ស័យអចលនទ្រព្យបន្ដកើនឡើង»។

កត្តាមួយទៀត គឺភាពរីកចម្រើននៅកម្ពុជា ដែលធ្វើឲ្យជីវភាព និងលទ្ធភាពរបស់ប្រជា​ជន មានការកើនឡើង ហើយក៏មានការចូលមកវិនិយោគពីវិនិយោគិន តាមបណ្ដាប្រ​ទេស​ផ្សេងៗ។ ការចូលមកវិនិយោគរបស់វិនិយោគិនបរទេស គឺដោយសារយើង​បានភ្ជាប់ប្រទេសកម្ពុជា ជាប្រទេសក្នុងតំបន់អាស៊ាន, ភ្ជាប់កម្ពុជាទៅក្នុងសកល ដូច្នេះបានជាវិនិយោគិនសម្លឹងពីឱកាសវិនិយោគ និងសម្រុកចូលមកវិនិយោគ​នៅ​កម្ពុជា។ នេះជាការបន្ថែមរបស់លោក ច្រឹក សុខនីម។

លោកបានបន្ដទៀតថា «ប្រទេសកម្ពុជា អ្នកជំនាញវិស័យអចលនទ្រព្យ គេបានវាយ​តម្លៃថា ជាប្រទេស ដែលមានភាពទាក់ទាញបំផុត ពិសេសវិស័យអចលនទ្រព្យទេស​ចរណ៍ និងវិស័យអចលនទ្រព្យកសិកម្ម»។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ក៏បានមើលឃើញពីការកត្តាសន្ដិភាពផងដែរ ដែលបានជួយរុញច្រានវិស័យអចលនទ្រព្យកម្ពុជា កាន់តែរីកចម្រើន។ លោកថា ប្រសិនបើមិនមានសន្ដិភាពទេ យើងនឹងមិនអាចរត់ឆ្ពោះទៅរកភាពរីក​ចម្រើនបាន​ឡើយ៕ អត្ថបទ៖ សិរិកា

10 Shares