ទី​បំផុត ពេជ្រ សូលីកា ចេញ​សារ​ទៅ​គ្រួសារ​អ្នក​រង​គ្រោះ មើល​ហើយ​កាន់​តែ​អាណិត​ទាំង​សងខាង

កម្សាន្ត
24 Shares

កញ្ញា ពេជ្រ សូលីកា នៅ​ថ្ងៃ​នេះ បាន​សរសេរ​សារ​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​អ្នក​រងគ្រោះ បន្ទាប់​ពី​​ម្ដាយ​របស់​នាង មាន​រឿង​ជាប់​សង្ស័យ​នឹង​ករណី​ឃាតកម្ម​លើ​ស្ត្រី​អ្នក​រកស៊ី​ចង​ការ​ប្រាក់ និង​លក់​កាហ្វេ​នៅ​ផ្សារ​ដេប៉ូ​រួច​មក។

តារា​ចម្រៀង​ស្រី​ដ៏​ស្រស់​សោភា បាន​ធ្វើ​ការ​សុំ​ទោស ចំពោះ​រឿង​ដែល​កើត​ឡើង ព្រម​ទាំង​ចូល​រួម​សោកស្ដាយ​គ្រួសារ​សព​ផង។ នាង​សរសេរ​ថា “សាររំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ ពី​នាង​ខ្ញុំ ជូន​ទៅ​ដល់​គ្រួសារ​ជនរង​គ្រោះ​នៃ​សព ក្នុង​នាម​ខ្ញុំ​ជា​កូន​បង្កើត របស់​ជន​ល្មើស នាង​ខ្ញុំ​សុំទោស​រាល់​ទង្វើរ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង វា​ពិត​ជា​ឈឺចាប់​ខ្លាំង​ណាស់​នៅ​ការ​បាត់​បង់ មនុស្ស​ជា​ទី​ស្រលាញ់​នៅ​ក្នុង​ផ្ទះ”។

នាង​បន្ត​ថា នាង​មាន​​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​រឿង​នេះ ហើយ​ក្នុង​ពេល​ឥឡូវ​នេះ ខាងគ្រួសារ​របស់នាង ក៏​មាន​ទុក្ខ​មិន​តិច​ដែរ។ នាង​ថា នាង​ដឹង​ច្បាស់​ថា ពាក្យ​សុំ​ទោស​មួយ​ម៉ាត់ ពិត​មិន​សម​នឹង​ការ​ដែល​គ្រួសារ​អ្នក​រងគ្រោះ​បាត់​បង់​សមាជិក​ឡើយ ប៉ុន្តែ​នេះ​ជា​អ្វី​នាង​អាច​ធ្វើ​បាន ដោយ​ឡែក​ម្ដាយ​នាង គឺ​ទទួល​ទោស​តាម​អ្វី​ដែល​បាន​សាង​ហើយ។

“ពាក្យ​សុំទោស​ប៉ុន្មាន​ម៉ាត់​របស់​ខ្ញុំ វា​មិន​ស្មើ​នឹង​ការ​ឈឺ​ចាប់​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​គ្រួសារ​សព​ឡើយ បន្តែ​ម្ដាយ​របស់​នាង​ខ្ញុំ​គាត់​បាន​ទទួល​នូវ​ទង្វើ​ដែល​គាត់​បា​នធ្វើ​ហើយ ខ្ញុំ​សុំ​ការ អហោសិកម្ម​ពី​គ្រួសារ​សព ជំនួស​ម្ដាយ​របស់​ខ្ញុំ​ផង!”៕

ទី​បំផុត ពេជ្រ សូលីកា ចេញ​សារ​ទៅ​គ្រួសារ​អ្នក​រង​គ្រោះ មើល​ហើយ​កាន់​តែ​អាណិត​ទាំង​សងខាង
24 Shares