ផ្សារភាគហ៊ុនបច្ចេកវិទ្យាកាន់​ខ្លាំង​ ធ្វើឱ្យវិនិយោគិន​កាន់​តែ​សម្រុក​វិនិយោគ​បន្ត

សង្គម​និង​សេដ្ឋកិច្ច


ទាក់ទិនទៅនឹងបញ្ហាទីផ្សារភាគហ៊ុនផ្នែកបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិកវិញ ត្រូវបាន​គេរាយ​ការណ៍មកថា មានការឡើងខ្ពស់បន្តទៀត បានធ្វើឱ្យក្រុមវិនិយោគិនទំាង​ឡាយជាពិសេស​ទៅ​លើ​វិស័យបច្ចេកវិទ្យាស្វះស្វែងរកការបណ្តាក់ទុនបន្ថែមទៀតដើម្បី​ទាញយកផលកម្រៃនៅលើទីផ្សារហ៊ុន​សម្រាប់ឆ្នំាបន្តបន្ទាប់ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍វិភាគមួយចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវឈ្មោះ Bernstein បាននិយាយថា ផ្សារហ៊ុនដែលមានសក្តានុពលខ្លំាងនៅលើទីផ្សារនោះមានជាអាទិ៍ដូចជា Microsoft (MSFT.O), Amazon (AMZN.O), Facebook (FB.O), Visa (V.N) ហើយនិង Mastercard (MA.N)ជាដើម។

នៅក្នុងរបាយការណ៍វិភាគរឿងទីផ្សារភាគហ៊ុនដដែលនេះ បានបង្ហាញបន្តទៀតថា មានផ្សារហ៊ុន​របស់ស្ថាប័នធំៗចំនួន៤ដូចជា Apple (AAPL.O), Microsoft, Facebook និង Amazon បានកើនឡើងដល់ទៅ២០% លើ S&P កាលពីឆ្នំាមុនទៅទៀត៕


ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស