លោក ផ្កាយ៤មៀច សុផាន់ណា សរសើរ​កែវ វាសនា ចេះ​រក​ប្រពន្ធ​បាន​ល្អ ទាំង​ឆ្លាត​ទាំង​ស្អាត

កម្សាន្ត

តារា​ចម្រៀង​លោក កែវ វាសនា បាន​​បើក​សម្ពោធ​ហាង​​ជូន​ប្រពន្ធ កាល​ពី​ល្ងាច​មិញ​នេះ ដោយ​បាន​អញ្ជើញ​ឯកឧត្ដម ​នាយ​ឧត្ដមសេនីយ៍​ មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នឹង​ជា​ប្រធាន​គណៈ​ធម្មាធិការ​ប្រយុទ្ធ ប្រឆាំង​ផលិតផល​ក្លែងក្លាយ ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ការ​កាត់​ខ្សែបូ​ផង​ដែរ។ ឯកឧត្ដម ​នាយ​ឧត្ដមសេនីយ៍ បាន​សរសើរ លោក ​កែវ វាសនា ថា តារា​ចម្រៀង​រូប​នេះ ចេះ​រក​ប្រពន្ធ​បាន​ល្អ​ណាស់ ទាំង​ឆ្លាត​ទាំង​ស្អាត ពូកែ​រក​ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហាង​ដែល​តារា​ចម្រៀង​លោក កែវ វាសនា​នឹង​ភរិយា បើក​សម្ពោធ​ខាង​លើ គឺ​ជា មុខ​​ជំនួញ​នាំ​ចូល​ផលិតផល​គ្រឿង​ខូស្មិកទិក ជ្រក​ក្រោម​ស្លាក​ឈ្មោះ​ក្រុមហ៊ុន chy chy lim co.,lt ដែល​ជា​ក្រុមហ៊ុន​ផ្លូវ​ការ​របស់​អ្នក​ទាំង​ពីរ​តែ​ម្ដង។ តាម​ការ​បញ្ជាក់​​មុន​ថ្ងៃ​សម្ពោធ​ជា​ផ្លូវ​ការ ផលិតផល​​ដែល​​ផលិត​​នៅ​ប្រទេស​ថៃ​នេះ បាន​ចរាចរណ៍​លើ​ទីផ្សារ​កម្ពុជា​ជា​ច្រើន​ខែ​ហើយ ព្រម​ទាំង​មាន​​តំណាង​ចែក​ចាយ​ជា​ច្រើន​ពាន់​នាក់​រួច​​មក​ហើយ។ តាម​ការ​បង្ហើប​ពី​សាមី​ខ្លួន មុខ​ជំនួញ​១​នេះ​ប្រើ​ទុន​ប្រហែល​ជិត​៣០​ម៉ឺន​ដុល្លារ​ឯណោះ ហើយ​​ទុន​វិយោគ​អាច​នឹង​កាន់​តែ​មាន​ចំនួន​ច្រើន​ជាង​​នេះ​ថែម​ទៀត ត្បិត​អី​អ្នក​ទាំង​២​គ្រោង នាំ​ចូល​ផលិតផល​​ជា​ច្រើន​មុខ​ទៀត ពី​បរទេស ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ប្រពន្ធ​តារា​ចម្រៀង​រូប​​នេះ​រំភើប​នោះ​ថែម​ទៀត​នោះ មុន​ថ្ងៃ​បើក​សម្ពោធ​ហាង​តែ​ប៉ុន្មាន​ថ្ងៃ លោក​បាន​ទិញ​រថយន្តLexus 570 ស៊េរី​2019 ថ្មី​ស្រឡាង​ជូន​ប្រពន្ធ ធ្វើ​ឲ្យ​ប្រពន្ធ​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង។ កែវ វាសនា និយាយ​ថា Lexus 570 ស៊េរី​2020 ប្រពន្ធ​ស្រលាញ់​ជា​យូរ​មក​ហើយ អីចឹង​ត្រូវ​តែ បំពេញ​បំណង​ជូន​គាត់។

លោក កែវ វាសនា និយាយ​ថា ដោយសារតែ​មុខ​របរ​ខាង​លើ ងាយ​​ស្រួល​ហើយ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុងតែ​ពេញ​និយម​ខ្លាំង គួប​ផ្សំ​ប្រពន្ធ​របស់​លោក គឺ​ជា​អ្នក​ជំនាញ​ខាង​ Live លក់​ផលិត​ផល​ទាំង​នោះ​ផង ទើប​លោក​នឹង​ភរិយា បាន​សម្រេច​បង្កើត​ជា​ក្រុម​ហ៊ុន ពង្រីក​ដើម​ទុន​បន្ថែម ឲ្យ​កាន់​តែ​ធំ​ឡើង​ៗ។

នៅ​ថ្ងៃ​បើ​សម្ពោធ លោក​ក៏​បាន​អញ្ជើញ ឯកឧត្ដម ​នាយ​ឧត្ដមសេនីយ៍​ មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នឹង​ជា​ប្រធាន​គណៈ​ធម្មាធិការ​ប្រយុទ្ធ ប្រឆាំង​ផលិតផល​ក្លែងក្លាយ ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ការ​កាត់​ខ្សែបូ​ផង​ដែរ។ ឯកឧត្ដម ​នាយ​ឧត្ដមសេនីយ៍ បាន​សរសើរ លោក ​កែវ វាសនា ថា តារា​ចម្រៀង​រូប​នេះ ចេះ​រក​ប្រពន្ធ​បាន​ល្អ​ណាស់ ទាំង​ឆ្លាត​ទាំង​ស្អាត ពូកែ​រក​ស៊ី។ ឯកឧត្ដម បាន​លើក​ទឹក​ចិត្ត​ឲ្យ​មុខរបរ​ស្រប​ច្បាប់​មួយ​នេះ​ដំណើរ​ការ​បាន​​ជោគជ័យ ហើយ​ក្នុង​នាម​អាជ្ញាធរ នឹង​សហការ​ជា​និច្ច ប្រសិន​បើ​មាន​ការ​រំលោភ​បំពាន់​ផ្លូវ​ច្បាប់​ណា​មួយ ។

នេះ​ជា​ជោគជ័យ​ធំ​មួយ បន្ថែម​លើ​ការងារ​សិល្បៈ​បច្ចុប្បន្ន ទោះបី​ជា​មមាញឹក​លើ ការ​ជួយ​រក​ស៊ី​ប្រពន្ធ​បែប​ណា​​ក្ដី តារា​ចម្រៀង​រូប​នេះ មិន​ទម្លាក់​ចោល​ឡើយ គឺ​លោក​នៅ​តែ​មន្ត​ការ​ច្រៀង​តាម​ខន​ស៊ីត ជា​ហូរហែ ហើយ​បទ​ចម្រៀង​ថ្មី​ក៏​កំពុងតែ​សម្រុក​ផលិត​ជា​បន្ត​បន្ទាប់៕

ប្រភព៖ សប្បាយ