អាណិត​ណាស់! ប្ដី​ឡោម ល​ក្ខិ​ណា ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ស្លាប់​យប់​មិញ

កម្សាន្ត ព័ត៌មានថ្មីៗ
95 Shares

បុរសម្នាក់បើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកជាមួយរថ​យន្ត​កូរេ១តោនកន្លះពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ជន​រង​​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្វាមី តារា​សម្ដែង អ្នក​នាង​ឡោម ល​ក្ខិ​ណា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០តាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ(2AQ-9139)​បើកបរដោយបុរសម្នាក់ក្នុងទិស​ដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះ​មកដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពេញទំហឹងជាមួយនឹងរថយន្តកូរ៉េមួយតោនកន្លះពណ៌សពាក់ស្លាកលេខ(ភ្នំពេញ 2AK-7485)បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យភាគីខាងម្ចាស់រថយន្តព្រូសស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។

សពជនរងគ្រោះមានឈ្មោះប៉ា ចាន់ពិសិទ្ធអាយុ ៣៣ឆ្នាំ មុខរបរជាអ្នកគប់ជេររថយន្តស្នាក់នៅក្នុងបុរីឈូកវ៉ា១ ក្នុងសង្កាត់កាតាប២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងទៅលើរថយន្តទាំងពីរនឹងយកទៅរក្សាទុកនៅការិ​យា​ល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ចំណែក​ឯ​សព​ជនរងគ្រោះក្រោយពេលធ្វើកុសល្យវិច្ច័យរួចបានប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តក្រាំងធ្នង់តាមប្រពៃណី៕

អាណិត​ណាស់! ប្ដី​ឡោម ល​ក្ខិ​ណា ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ស្លាប់​យប់​មិញ
95 Shares