ឧកញ៉ា ម៉ុង ឫទ្ធីទទួល​សត្វ កាំ​ប្រមា​​​ចំនួន​៥​ក្បាលពី​សប្បុរស​ជន​​ម្នាក់

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
18 Shares

កាល​ពី​ថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ​២០២០ កន្លង​ទៅ ឯក​ឧត្ដម បណ្ឌិត ម៉ុង ឫទ្ធី បាន​ទទួល​សត្វកាំប្រមា​ចំនួន​៥​ក្បាល​ពី​សប្បុរសជន​ម្នាក់​ឈ្មោះ​អ៊ុំ​ ​ប៊ុន​រ៉េត នេះ​បើ​តាម​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់ “ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី”។

​​

ផ្អែក​លើ​ផេក​ផ្លូវ​ការ​របស់ “ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី” បាន​សរសេរ​រៀប​រាប់​យ៉ាង​ដូចនេះ​ថា ថ្ងៃ​ពុធ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០ ខ្ញុំ​បាន​ទទួល​អំណោយ​សត្វ​កាំប្រមា​ចំនួន​ប្រាំក្បាល​​ពីក្មួយ​ អ៊ុំ​ ​ប៊ុន​រ៉េត​ Bunreth Oum ដេីម្បី​យកមក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ការពារ​សម្រាប់​ទុក​អោយ​ភ្ញៀវ​ជាតិ​ អន្តរជាតិ​ចូលមក​ទសនា​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរ​ណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ភូមិ​សំរោង​ជើង​ភ្នំ​ ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្ត​កំពង់​ស្ពឺ​ ។ខ្ញុំ​សុំថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សន្ដាន​ចិត្ត​ ដ៏​ល្អ​ផូរផង់​រកអ្វី​មក​ព្រាបផ្ទឹម​មិនបាននេះ​ ដោយ​សារតែ​ពូ​ជូន​ថវិកា​រក្មួយមិន​ព្រមទទួលយកទេ​ ។”

18 Shares