ជួយ​ស៊ែរ​!ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាស​​ជួយ​ទិញ​ផ្សាយ​កែវរមៀត ពី​កសិករ​នាំ​ចេញ​ទៅ​ក្រៅ​​ប្រទេស​

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

លោក ឧកញ៉ា ម៉ុង ឫទ្ធី បាន​ប្រកាស​លើ​​ផេក​ផ្លូវ​ការ​របស់​លោក​ថា ប្រសិនបើ បងប្អូនកសិករយើង មានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់ ក្រុម​ហ៊ុន​លោក​ឧកញ៉ា នឹង​ទទួល​ទិញ សូមទំនាក់ទំនងលេខទូរសព្ទ័ 098 888 265, 098 888 264។​

ផ្អែក​លើ​ផេក​ផ្លូវ​ការ​របស់ “ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី” បាន​សរសេរ​រៀប​រាប់​យ៉ាង​ដូចនេះ​ថា (ថ្ងៃអង្គារ​ទី១៤ខែមករាឆ្នាំ២០២០ ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុបបាន​ប្រមូល​រៀបចំវេចខ្ចប់​ផ្លែស្វាយ​កែវរមៀត​ដើម្បីនាំចេញទៅកាន់​ប្រទេសបារាំង​ដែរ​ជាជើងទី ១៤ ក្នុងឆ្នាំ២០១៩-២០២០ទំនិញទាំងអស់នេះនឹងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ១២ ប៉ាឡែត ៨៣៣ កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៥០០០គីឡូក្រាម។ ហើយប្រសិនបើ បងប្អូនកសិករយើង មានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់សូមទំនាក់ទំនងលេខទូរសព្ទ័ 098 888 265, 098 888 264។)

Loading...