អ្នក​ណា​​ខ្លះ ស្គាល់​រូប​ចម្លាក់​នេះ ជា​រូប​អ្វី?

សង្គម​និង​សេដ្ឋកិច្ច
110 Shares

ប្រធានមន្ទីរបរិស្ថានខេត្ត​ បានសហការជាមួយអង្គការ​មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន លោក រិទ្ធី ម្ចាស់ Account Facebook Rathy Angkor និងក្រុមការងារ​ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដើម្បីពិនិត្យរូបសត្វមករម្យ៉ាងដែលមានទំហំធំ។

រូបចម្លាក់នេះមានបណ្តោយ ២,១៤ម៉ែត្រ កម្ពស់០,៩៧ម៉ែត្រ ទទឹង០,៧៩ម៉ែត្រ ដែលមិនធ្លាប់​ឃើញនៅ​ចម្លាក់​លើ​ផ្តែរ និងប្រាសាទ​ព្រហ្មញ្ញសាសនា​នានា​ ក្នុងប្រវត្តិសិល្បៈខ្មែរឡើយ។ រូប​ចម្លាក់នេះ ស្ថិតនៅ​ចំណុច​ខាងកើត​ទំនប់​បុរាណ​មួយឈ្មោះថា ទំនប់ទឹក​ងូត ប្រមាណ៣០ម៉ែត្រ​ពីតំបន់ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រៅពីចម្លាក់មករនេះ ក្រុមការងារ​ ក៏បានរកឃើញ​បំណែកថ្ម​សរុបចំនួន​១៣ដុំផងដែរ៕

អត្ថបទ និងរូបថត៖ ក្រសួងបរិស្ថាន

អ្នក​ណា​​ខ្លះ ស្គាល់​រូប​ចម្លាក់​នេះ ជា​រូប​អ្វី?
110 Shares