ការចងជាបាច់​បណ្តាញ​ធុរកិច្ច លើ​ទីផ្សារ​អនឡាញ កំពុង​ទាក់ទាញ​​វិនិយោគ​ក្នុង​តំបន់អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

ជាមួយនឹងការពង្រីកនូវបរិស្ថានឌីជីថលបានឈានទៅរកការច្របាច់បញ្ចូលគ្នាទៅជាប្រពន្ធ័អេកូឡូស៊ីនៅពាសពេញតំបន់ នេះបើយោងតាមរបាយការណ៍របស់ Bain & Companyបានលើកឡើងថាអាចនឹងមានការកើនឡើងខ្លំាងក្នុងការដាក់វិនិយោគរួមគ្នា​នឹងអាចជួយបង្កើតឡើងនូវក្រុមហ៊ុនមានទីផ្សារឆាប់រហ័សលើកដំបូងនៅក្នុងតំបន់មាន​ទំហំទឹកប្រាក់រហូតដល់ទៅ១ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការច្របាច់បញ្ចូលគ្នានៃស្ថាប័នទំាងអស់នោះត្រូវគេហៅថា unicorn មានគោលដៅតែមួយនៅក្នុងចំណោមប្រជាជាតិអាស៊ានទំាង១០ ដោយគេព្យាយាមធ្វើវាតំាងពីឆ្នំា​២០១៨មកម្លេះ ហើយសង្ឃឹមថាអាចនឹងរីកលូតលាស់ក្នុងរយៈពេល៥ឆ្នំាបន្តទៀត ព្រម​ទំាងអាចស្រូបទាញក្រុមហ៊ុនបន្ថែមចំនួន១០ ក្នុងនោះរាប់បញ្ចូលទំាង Grab, Go-Jek, VNG Corporation និងស្ថាប័នដទៃទៀត។

លើសពីនេះទៅទៀត unicorn មានគម្រោងដើម្បីធ្វើអាជីវកម្មតាមបែបភាតរបរិស្ថានហើយសម្រាប់ឆ្នំា២០២០ អាចនឹងបង្កើនចំណូលរហូតដល់ទៅ២៥ពាន់លានដុល្លារអាមេរិក​។ ការរីកលូតលាស់ឆាប់រហ័សនូវអាជីវកម្មបែបការពារបរិស្ថានក្នុងតំបន់បែបនេះ វាអាច​ជួយដឹកនំាដល់សហគ្រិនភាពច្រើនទៀតដើម្បីពិចារណាទៅលើការពង្រីកខ្លួន។

បើតាមការវិភាគ របស់ស្ថាប័ន Accenture បានឱ្យដឹងថា មាន៦៤%នៅក្នុងតំបន់អា​ស៊ាន​បានងាកមកចងក្រងបណ្តាញពាណិជ្ជកម្មកាលពីឆ្នំា២០១០កន្លងទៅ ជាពិសេស​សហគ្រិន​មានអាយុក្រោម៤០ឆ្នំា ដែលនេះជាយន្តការមួយជំរុញជវភាពសេដ្ឋកិច្ចផងដែរ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស