ឧកញ៉ា ម៉ុង ឫទ្ធី ចាប់ផ្តើមសង់​ផ្ទះ ​លក់ក្នុង​តម្លៃ​សមរម្យហើយ គ្រាន់តែឃើញក៏ចង់ទៅរស់នៅដែរ!

ជុំវិញ​ឧកញ៉ា

កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នេះ គេប្រទះឃើញឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ឲ្យដឹងថា លោកកំពុងតែចាប់ផ្តេីម​សាង​សង់​ លំនៅដ្ឋាន​ចំនួន១១៦ខ្នង​ សម្រាប់​លក់ក្នុង​តម្លៃ​សមរម្យ​ ជូន​ទៅអោយ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីទីក្រុងភ្នំពេញមកដល់កន្លែងដែលលោកកំពុងតែសាងសង់នេះ។ ឧកញ៉ា មុ៉ង ឫទ្ធី ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ “វេលាម៉ោង​៦ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៩​ ដឹកនាំ​កូនចៅ​ដេីរលំហាត់ប្រាណ​បណ្តេីរ​ ណែនាំ​ការងារ​បណ្តេីរ​ ដេីម្បី​ឆាប់បាន​ប្រែក្លាយ​ តំបន់​កសិទេសចរ​ម៉ុង​ ឫទ្ធី​សែនជ័យ ​ដែលមាន​ចម្ងាយ​តែ​៤៨គីឡូម៉ែត្រ​ពីភ្នំពេញ​នេះ​ អោយបានឆាប់​ក្លាយ​ទៅជា​ទីក្រុង​ ខ្ញុំ​បានចាប់ផ្តេីម​សាង​សង់​ លំនៅដ្ឋាន​ចំនួន១១៦ខ្នង​សម្រាប់​លក់ក្នុង​តម្លៃ​សមរម្យ ​ជូន​ទៅអោយ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ មានផ្លូវ​ក្រាលកៅស៊ូ​ និងផ្លូវ​ក្រាលគ្រួសក្រហម​ប្រវែង​៥៥គីឡូម៉ែត្រ​សម្រាប់​ជិះកង់​ ម៉ូតូ​ ឬដេីរហាត់ប្រាណ​ប្រកបដោយផាសុខភាព​ មិនត្រឹម​តែប៉ុណ្ណោះ​ទេ យេីងមាន​ទីលាន​ប្រណាំង​រថយន្ត​លំដាប់​ថ្នាក់​អន្តរជាតិ​ និង​មាន​សួន​សត្វ​ជាច្រើន​ប្រភេទ​ថែមទៀតផង​ ។”៕







សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព