ប្រពន្ធ ជិត​សម្រាល​កូន នី រតនា ដាក់​​​ផែន​ការ​បន្ត មិន​ដឹង​ប្រពន្ធ​ធ្វើ​បាន​ឬ​អត់?

កម្សាន្ត
687 Shares

នៅ​សល់​តែ​ត្រឹម​២ខែ​​​ទៀត តារា​ចម្រៀង នី រតនា នឹង​បាន​​​ឃើញ​មុខ​កូន​​​​​ដំបូង​របស់​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​ទាំង​ពី​រៀបការ​ជាង​១ឆ្នាំ​មក​នេះ ទន្ទឹម​គ្នា​​នោះ​ដែរ​ការ​មាន​កូន​មួយ នៅ​មិន​ទាន់​គ្រប់​គ្រាន់ សម្រាប់​គូស្នេហ៍​សិល្បៈ​វ័យ​ក្មេង​​​​នោះ​ឡើយ លោក​បាន​បង្ហើប​ថា ចង់​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត ប៉ុន្តែ​មិន​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​អាច​បំពេញ​បំណង​លោក​បាន​ឡើយ។

កូន​ដែល​ជា​ចំណង​ដៃ​ដំបូង​របស់ តារា​ចម្រៀង លោក នី រតនា នឹង អ្នក​នាង ហេង សុវណ្ណភក្តិណា គឺ​ជា​កូន​ស្រី ដែល​នឹង​ត្រូវ​សម្រាល​ក្នុង​អំឡុង​ខែ មីនា ឆ្នាំ ២០២០ ខាង​មុខ​នេះ។ លោក​មិន​ទាន់​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ផ្លូវ​ការ​ណា​មួយ​​ជូន​កូន​ស្រី​នោះ​ឡើយ ដោយ​រង់​ចាំ​សម្រាល​ឃើញ​ពន្លឺ​ថ្ងៃ​សិន។

ម្ចាស់​បទ “​កូន​ក្រមុំ​បង ​គ្រាន់​ជា​មនុស្ស​​ស្រី​ធម្មតា”ថ្លែង​ឲ្យ​ដឹង​ថា​សម្រាប់​ផែន​ការ​គ្រួសារ​ការ​កំណត់​ចំនួន​កូន លោក​នឹង​ភរិយា បាន​សម្រេច​ជា​មួយ​គ្នា​រួច​ហើយ​ថា ចង់​បាន​កូន​ត្រឹម​តែ​៣​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ដឹង​ថា សុខភាព​ភរិយា របស់​ខ្លួន​អាច​រាប់​រង​បាន​ឬ​អត់​នោះ​ឡើយ។ “បាទ​បង​ខ្ញុំ​ចង់​បាន​កូន​៣នាក់ ប្រុស​១ ស្រី២ យើង​​បាន​សន្យា​ជា​មួយ​គ្នា​ហើយ ​តែ​ចាំ​មើល​សុខភាព​ប្រពន្ធ​សិន មិន​អាច​បង្ខំ​បាន​ទេ ” នី រតនា បញ្ជាក់។

ជា​មួយ​ការ​​ផ្ដល់​កាដូ​កូន​ដំបូង​ពី​​ឧត្ដម ភរិយា តារា​ចម្រៀង​លោក នី រតនា ថ្លែង​ឲ្យ​ដឹង​ថា ខ្លួន​មិន​​​មាន​​កាដូ ជា​ដុំកំភួន សម្រាប់​ជូន​ភរិយា​ខ្លួន​ជា​ការ​តប​ស្នង​​ឡើយ គ្រាន់​តែ​បច្ចុប្បន្ន​​​លោក​​បាន​មើល​ថែ គិត​គូរ​ពី​សុខភាព​ប្រពន្ធ​ឲ្យ​បាន​ល្អ ទៅ​ពេទ្យ​តាម​ការ​ណាត់​ជា​ប្រចាំ ហើយ​នៅ​ថ្ងៃ​សម្រាល អាច​មាន​ជា​បាច់​ផ្កា​ជា​ការ​លើក​ទឹក​ចិត្ត ដល់​ភរិយា​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា តារា​ចម្រៀង លោក នី រតនា នឹង អ្នក​នាង ហេង សុវណ្ណភក្តិណា បាន​រៀបការ កាល​ពី​ថ្ងៃទី ១៨ មករា ឆ្នាំ ២០១៩ ។ អាពាហ៍ពិពាហ៍ របស់​លោក​ត្រូវ​បាន​​គេ​ចាំ​បាន​ថា អញ្ជើញ​ភ្ញៀវ​ជាង​១០០​តុ ក្នុង​នៅ មាន​អ្នក​សិល្បៈ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​​ជា​ច្រើន​បាន​ចូល​រួម។ ក្រោយ​ពី​រៀប​ការ​រួច​ភ្លាមៗ ពួក​គេ​បាន​ទៅ​ក្រេបទឹកឃ្មុំ នៅ​កោះម៉ាល់ឌីវ ដោយ​ពួក​គេ​បាន​Live វីដេអូ ព្រម​ទាំង​បង្ហោះ​រូប​ភាព​នៃ​ការ​ដើរ​លេង​នោះ ធ្វើ​ឲ្យ​មហាជន​​ចាប់​អារម្មណ៍​ជា​​ខ្លាំង៕

អត្ថបទ៖ ស៊ុន ហួត

ប្រភព៖ សប្បាយ

ប្រពន្ធ ជិត​សម្រាល​កូន នី រតនា ដាក់​​​ផែន​ការ​បន្ត មិន​ដឹង​ប្រពន្ធ​ធ្វើ​បាន​ឬ​អត់?
687 Shares