គួរឲ្យសរសើរ!ភរិយា​អភិបាលខេត្ត​ព្រះសីហនុ ចេះ​សម្ដែង​របាំ​..

កម្សាន្ត
246 Shares

លោកជំទាវ អ៊ូ​ ធីតាពៅ ភរិយាឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្ត​ ព្រះសីហនុ នឹង​ចូលរួម​សម្ដែង​ល្ខោនព្រះរាជទ្រព្យ រឿង​ “ព្រះអនុរុទ្ធនាងឱស្សា” ជា​សាធារណៈ នៅ​ថ្ងៃ​ទី២៧ ដល់ ២៩ ខែមីនា នៅ​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ។លោកជំទាវ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​លោកជំទាវ​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដើម្បី​សាង​ប្រវត្តិសាស្រ្ដ​ថ្មីមួយ ក្រោយសម្តេចសម្តេចព្រះរាម នរោត្តមបុប្ផាទេវី យាងសោយទិវង្គត។

លោក​ជំទាវ​បាន​ប្រាប់ Sabay ថា៖ “នេះជាស្នាដៃរៀបចំដំបូងបំផុតរបស់ខ្ញុំ ហើយខ្ញុំក៏រាំរបាំព្រះរាជទ្រព្យ លើកទី១ ដែរ។ តាមពិតទៅ ខ្ញុំបានផ្តួចផ្តើមគំនិតធ្វើរឿងនេះ តាំងពី​មុនសម្តេចព្រះរាមយាងសោយទិវង្គត ប្រហែល ២ខែមកម្ល៉េះ តែអកុសល សម្តេចព្រះរាម បានយាងសោយទិវង្គតមុន”។

ភរិយា​អភិបាលខេត្ត​ព្រះសីហនុ បាន​បន្ថែមថា ទោះ​រវល់​យ៉ាង​ណា លោក​ជំទាវ​បាន​ហ្វឹកហាត់​ចំនួន ៦ដង​រួចមកហើយ និង​បន្ត​ហ្វឹកហាត់​ រហូត​ចេះចាំស្ទាត់ នៅ​មុន​ការ​សម្ដែង​មកដល់។

លោកជំទាវ បាន​បញ្ជាក់ថា ​កម្មវិធីនេះ ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​គោលបំណង​ធំៗ​ចំនួន ២ គឺ​ទី១ ដើម្បី​លើកស្ទួយវប្បធម៌ខ្មែរ ផ្នែកសិល្បៈបូរាណ និង​ទី២ ដើម្បីរកថវិកា ​ជូនអ្នករបាំបុរាណក្រីក្រ ជូន​សាលារបាំបុរាណ និង​ជួយដល់នាយកដ្ឋានសិល្បៈ​បុរាណ​។

ប្រភព៖ Sabay

គួរឲ្យសរសើរ!ភរិយា​អភិបាលខេត្ត​ព្រះសីហនុ ចេះ​សម្ដែង​របាំ​..
246 Shares