ឧកញ៉ា ឡេង ណាវ៉ា​ត្រា វះកាត់នៅ​សាំង​ហ្គាពូ ជោគ​ជ័យ

ជុំវិញ​ឧកញ៉ា

យោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ដែលនៅមុននេះ​បន្តិច​ បានឲ្យដឹង​យ៉ាង​ដូច្នេះថា៖«ជូនពរវះកាត់ ទទួលជោគជ័យ​ ជួបគ្នា៣ម៉ោងក្រោយ យើងបានសន្យាថា នឹងផឹកតែជាមួយគ្នានៅលើភ្នំនៅ​ឆ្នាំ​២០៧០»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ បង​ប្រុស​របស់​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ដែលមាន​ឈ្មោះ​ ឡេង​ ប្រុស​ ក៏បាននិយាយ​ទៅកាន់ប្អូន​ប្រុស​ដែរថា៖«ជាប្អូនប្រុសទី2 រឹងមាំទាំងសុខភាព​និងខួរក្បាល​ឆ្លាតវ័យជាងគេ តែឥឡូវប្អូនត្រូវវះកាត់ សូមព្រះប្រទានពរប្អូន»។

គូសបញ្ជាក់​ថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា គឺកំពុងតែព្យាបាលជំងឺនៅមន្ទីរពេទ្យ សឹង្ហបុរី​ ដែលត្រៀមវះកាត់ នៅពេលបន្តិចទៀតនេះ ចំពោះ​ប្រភេទ​និងស្ថាន​ភាព​ជំងឺ​បែបណានោះ​ នៅមិនទាន់មានការ​បញ្ជាក់​ឲ្យ​ដឹង​នៅឡេីយនោះទេ។

ទន្ទឹមនឹងនេះ ក៏មានការ​ចូលរួម​ជូន​ពរពី​មហាជន​ជាច្រើននៅលើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​​ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ជោគជ័យ​បន្ទាប់​ពី​ធ្វើការវះកាត់រួច​ និង​ឆាប់​ជា​សះស្បើយ​ផង​ដែរ​ ដើម្បី​វិល​ត្រឡប់​មក​ចូលរួម​ជួយ​អភិវឌ្ឍន៍​ ក៏ដូចជា​ចូល​រួម​ជា​ចំណែក​ជួយដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាបន្ត​ទៀត​នោះ។

សូមរំលឹកថា លោកឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ កាលពីដើមឡើយ លោកជាអតីតពលករ​នៅប្រទេសកូរ៉េ បន្ទាប់​ពី​មានការខិតខំប្រឹងប្រែងធ្វើការសន្សំលុយ យកមករក​ស៊ីជំនួញ​ដីធ្លីនៅ​ទឹកដី​កំណើត​របស់ខ្លួន​ រហូត​ទទួល​បាន​ជោគជ័យ​ដូចសព្វថ្ងៃនេះ​ នឹងក្លាយខ្លួន​ទៅជាឧកញ៉ាមួយរូបដ៏មាន​ចិត្ត​ធម៌​ដែលតែងតែធ្វើអំពើល្អៗជាច្រើន ដូចជាធ្វើផ្លូវជូនរដ្ឋ ឧបត្ថម្ភដល់ចាស់ជរា ក៏ដូចជាជួយដល់សិល្បករជាច្រើនរូបផងដែរ៕