រថយន្តស្លាកលេខ ខេមរភូមិន្ទ បើកឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឲ្យយុវជនពីរនាក់រងរបួស

ព័ត៌មានថ្មីៗ

ភ្នំពេញ៖ នារីម្នាក់រួមដំណើរនិងនារីពីរនាក់ទៀតបើករថយន្តស្លាកលេខ ខេមរភូមិន្ទមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យរងរបួសស្រាល កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៥ ខែមិថុនា​ឆ្នាំ២០១៩​ស្ថិតនៅចំណុចជាប់របងសាលារៀនសន្ធរម៉ុក តាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់រួមដំណើរនិងនារីពីរនាក់ទៀត បើករថយន្តមួុគ្រឿងម៉ាកSAMSUNG SM3 ពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ01-2-9349ធ្វើដំណើរតាមបណ្តោយផ្លូវ១៣៨ទិសដៅពីកើតទៅលិច ខណះមកដល់កែងនិងផ្លូវម៉ៅសេទុង ត្រង់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BS-4730ជិះដោយយុវជនពីរនាក់តាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនកឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តចំផ្នែកខាងស្តាំចំហៀងខាងក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសស្រាល។ចំណេកម៉ូតូរថយន្តនិងម៉ូតូរងកាខូចយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឲ្យភាគីទាំងសងខាងសម្រមសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕




ប្រភព៖ NiceTV អត្ថបទៈ​ ទុយ​ ម៉ែន​ និង រូបភាពៈ​ សំរឹទ្ធ​ ទីរ៉ា