កាន់​តែ​សកម្ម​នឹង​ការ​ការងារ​សប្បុរស​ធម៌ ! លោក ដង្ខៅ ដីឡូតិ៍ លោក គល់ តុលា និង​ភរិយាឧបត្ថម្ភថវិកាដល់ក្មេងពិការ ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីពេទ្យកុមារជាតិ

សង្គម​និង​សេដ្ឋកិច្ច
436 Shares

ថៅកែដីឡូតិ៍ចិត្តធម៌លោក គល់ តុលា មួយរយៈនេះបើតាមការកត់សម្គាល់គឺក្រៅពីមុខជំនួញលក់​ដីឡូតិ៍លោកបានបង្ហាញសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ខណៈដែលសកម្មភាពនេះកំពុងទទួលបានការគាំទ្រនិងលើកសរសើរពីសំណាក់មហាជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន។

ជាក់ស្តែងមុននេះលោក គល់ តុលា និងភរិយាបាននាំយកថវិកាផ្ទាល់ខ្លួនទៅឧបត្ថម្ភ​ដល់ក្មេងប្រុស​កំសត់ពិការអាយុ១៥ឆ្នាំនៅមន្ទីពេទ្យកុមារជាតិ។

ពិសេសជាងនេះលោកថៅកែដីឡូតិ៍រូបនេះក៏បានអំពាវនាវឲ្យមហាជននិងអ្នកមានលទ្ធភាពទាំងក្នុងក្រៅប្រទេសជួយបរិច្ចាគថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារក្មេងប្រុសរូនេះផងដែរ។

លោក គល់ តុលា បានសរសេរ​បង្ហោះភ្ជាប់ជាមួយរូបថាថ្ងៃនេះខ្ញុំបាទនឹងភរិយាបានឧបត្ថម្ភប្រាក់​បន្តិចបន្តួចនឹងគ្រឿងឧប្បភោគ បរិភោគអោយទៅប្អូនប្រុស យី សេងឡុង ដែលគាត់អាយុ ១៥ឆ្នាំហើយគាត់មានពិការភាពតាំងពីអាយុ៣ឆ្មាំមកម្លេះ ដោយសារជួសខួរឆ្អឹងខ្នង។ គាត់ជាក្មេងកំព្រាឪពុករស់នៅជាមួយម្ដាយដែលរកស៊ីឈ្នួលដេស្បង់អោយជីពរលោក។

លោក គល់ តុលា បានបន្ថែមថារាល់ថ្ងៃគាត់រស់នៅបន្ទប់ជួលម្ដុំផ្សារស្ទឹងមានជ័យ ដោយជីវភាពខ្វះខាតរស់មួយថ្ងៃដើម្បីមួយថ្ងៃយើង។ខ្ញុំសូមអំពាវនាវដល់បងប្អូន សប្បុរសជនទាំងអស់ ដែលមានចិត្តចង់ជួយឧបត្ថម្ភ តាមរយៈលេខ 092 518518 ,086 449 559។

នេះពុំមែនជាសកម្មភាពលើកទីមួយរបស់លោកថៅកែដីឡូតិ៍ ដង្ខៅ អចលនទ្រព្យនោះ​ទេដែលបានបង្ហាញសកម្មភាពជួយ​ដល់សង្គមខណៈប៉ុន្មានថ្ងៃមុននេះលោកក៏បានជួបដល់ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន២គ្រួសារផងដែរ៕

សូម​បញ្ជាក់​ផង​ដែរ​ថា លោក គល់ តុលា គឺ​ជា ថៅកែ​ក្រុមហ៊ុន “ដង្ខៅ​អចលនទ្រព្យ” ​ជា​ក្រុមហ៊ុន​លក់​​ដី​ឡូ​តិ៍ ​ផ្ទះ​ល្វែង​សាងសង់​រោងចក្រ​ស្ថិតនៅ​ភូមិ​ព្រីង​ទឹក ឃុំ​រកា​កោះ ស្រុក​គងពិសី កំពង់ស្ពឺ ដែល​បច្ចុប្បន្ន វិនិយោគ​​លើ​គម្រោង​​ផ្ទៃ​ដី ​ជាង​៤០​ហិតា ។ ទទឹម​គ្នា​នោះ​ដែរ ក្រុមហ៊ុន​កំពុងតែ​ប្រកាស ​ជ្រើសរើស​ អ្នកម៉ៅការ​សាងសង់​រោងចក្រ និង​ម៉ៅការ​សាងសង់​ផ្ទះល្វែង ជា​ច្រើន​នាក់ ដើម្បី​ជំរុញ​ឲ្យ​គម្រោង បង្កើត​រោងចក្រ កែច្នៃ​ផលិតផល​វេច​ខ្ចប់​,​រោងចក្រ​កាត់ដេ ,​រោងចក្រ​ផលិត​កាបូប រួម​នឹង​គម្រោង​សាងសង់​ផ្ទះល្វែង ឆាប់​ដល់​គោលដៅ​តាម​ផែនការ ដែល​បាន​កំណត់​។ ដូច្នេះ បើ​បងប្អូន​អ្នក​ជំនាញ​ខាង​ផ្នែក​នេះ មាន​ចំណាប់អារម្មណ៍ សូម​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​លេខ​ ៖ ​០១២ ៧៧ ៦៦ ៦០ ,០៦០ ៧៧ ៦៦ ៦០ និង ០១០ ៨៩ ៦៦ ៦០។ ចំពោះ​ប្រាក់​ខែ នឹង​ទទួល​​បាន​តាម​ស្តង់ដារ​ទីផ្សារ​ព្រម​ទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត។

កាន់​តែ​សកម្ម​នឹង​ការ​ការងារ​សប្បុរស​ធម៌  ! លោក ដង្ខៅ ដីឡូតិ៍ លោក គល់ តុលា និង​ភរិយាឧបត្ថម្ភថវិកាដល់ក្មេងពិការ ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីពេទ្យកុមារជាតិ
436 Shares