ឧកញ៉ា អ៊ឹង ឃាង ប្រកាស​ចែក​ម៉ាស​៤​ម៉ឺន​ម៉ាស ដល់​មន្ទីរពេទ្យ​៣​​ក្នុង​ខេត្ត សៀម​រាប

ជុំវិញ​ឧកញ៉ា
173.4K Shares

​វីរុស​កូរ៉ាណា ដ៍​កាច​សាហាវ កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ខ្លាច ម្សិល​មិញ ព្រះរាជាណាចក្​រ​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​វីរុស​​នេះ មួយ​ករណី​ហើយ​ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ក្នុង​ល្ងាច​ថ្ងៃ​ច័ន្ទ​។ ទទឹម​គ្នា​នោះ​ដែរ មាន​សប្បុរសជន​ជា​ច្រើន​បាន​នាំ​គ្នា​​បរិច្ចាគ​នៅ​ម៉ាស​ដោយ​ឥតគិតថ្លៃ​ថ្លៃ​​ជូន​ដល់​ពលរដ្ឋ ដើម្បី​ពាក់​ការងារ​ជំងឺ​មួយ​នេះ។ ឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ដែល​ជា​ឧកញ៉ា​វ័យ​ក្មេង​មាន​​ចិត្ត​សប្បុរសធម៌​ម្នាក់​បាន​ប្រកាស​​ថា លោក​ឧកញ៉ា នឹង​ធ្វើ​ការ​ចែក​ម៉ាស​​រហូត​ដល់​ទៅ ៤​ម៉ឺន​ម៉ាស ដល់​មន្ទីរពេទ្យ​ចំនួន​៣​​នៅ​​ដឹក​ដី ខេត្ត សៀម​រាប ហើយ​ការ​ចែក​ជូន​នឹង​ធ្វើ​នៅ​ថ្ងៃ​នេះ​វេលា​ម៉ោង​៣​រសៀល។

តាម​ការ​បង្ហោះ​លោក​គណនីយ​Facebook លោក​ឧកញ៉ា​បណ្ឌិត បាន​សរសេរ​បែប​នេះ​ថា( ពេលនេះ​ដោយ​មើល​ឃើញ​ខេត្ត​​សៀមរាប​​ ជា​ខេត្ត​ទេសចរណ៍​ដែល​មាន​អ្នក​ទេសចរណ៍​ចេញ​ចូល​ច្រើន​និង​ជួយ​សំរួល​ដល់​រាជរដ្ឋាភិបាល​​ ក្នុង​ការ​ បង្ការ​ ការពារ​ ទប់ស្កាត់​ វីរុស​ឆ្លងដ៏​កាច​សាហាវ​​(កូរ៉ូ​ណា​)​ខ្ញុំ​បាទ​បាន​បន្ថែម​ម៉ាស់​​ការពារ​វីរុស​​ដល់​ចំនួន​40000ម៉ាស់​(4ម៉ឺន​​ម៉ាស់​)​ ដែល​បែក​ចែក​ដូច​ខាងក្រោម​:

-មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប​ចំនួន​ 20000ម៉ាស់​​

-មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​ចំនួន​ 10000ម៉ាស់​

-មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ចំនួន​ 10000ម៉ាស់​

ខ្ញុំ​បាទ​និង​ធ្វើការ​ចែក​ជូន​នៅ​វេលា​ម៉ោង​3រសៀល​ នៅ​ថ្ងៃ​ទី​28,01,2020)

​សូម​បញ្ជាក់​ផង​ដែរ​ថា បើ​យោង​ការ​ថ្លែង​របស់ ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​​ដែល​កម្ពុជា​រក​ឃើញ​នេះ ជា​បុរស​ជនជាតិ​ចិន​អាយុ ៦០​ឆ្នាំ ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។​ បុរស​នោះ​ដែរ​ បាន​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​អ៊ូហាន មក​កាន់​ប្រទេស​កម្ពុជា ជាមួយ​នឹង​គ្រួសារ​របស់​លោក​ចំនួន ៣នាក់​ទៀត។ យ៉ាងណាមិញ មក​ទល់​ពេល​នេះ​ បុរស​នោះ​មាន​សុខភាព​នឹងន​នៅ​ឡើយ ដោយ​មាន​រោគសញ្ញា​វីរុស​នេះ។ ចំណែក​ឯ​ក្រុម​គ្រួសារ​របស់​លោក​ទាំង ៣នាក់​នោះ នៅ​មិន​ទាន់​ឆ្លង​នូវ​វីរុស​នោះ​នៅ​ឡើយ​ទេ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ វិធានការ​សំខាន់​ៗ​របស់​ក្រសួង​សុខាភិបាល​នោះ​គឺ ដាក់​អ្នក​ឆ្លង​វីរុស​នេះ និង​ក្រុម​គ្រួសារ​ឲ្យ​នៅ​ដោយឡែក ដោយ​ដាក់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដែល​ខាង​ក្រសួង​បាន​រៀប​ចំ​តាំង​ពី​មុន​ពេល​កើត​ហេតុ​។ ជាមួយ​គ្នា​នេះ​ដែរ ខាង​ក្រសួង​បាន​ប្រកាស​ថា ក្រុម​គ្រូពេទ្យ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​តាម​ដាន​ឲ្យ​បាន​ម៉ត់ចត់៕

ប្រភពរូបថត៖ Sabay

ឧកញ៉ា  អ៊ឹង ឃាង ប្រកាស​ចែក​ម៉ាស​៤​ម៉ឺន​ម៉ាស ដល់​មន្ទីរពេទ្យ​៣​​ក្នុង​ខេត្ត សៀម​រាប
173.4K Shares