ខ្មែរជួយខ្មែរ ! ដង្ខៅ ដីឡូតិ៍ ចែកម៉ាស់ជាង១ម៉ឺនស្លឹកដល់ប្រជាពលរដ្ឋនៅស្រុងគងពិសី

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ដូចអ្វីដែលបានប្រកាសនិងសន្យាលោក គល់ តុលា ដែលជាថៅកែដីឡូតិ៍ដ៏មានប្រជាប្រិយភាពហើយទទួលបានការគាំទ្រពីអតិថិជនជាច្រើននោះកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះបានបង្ហាញសកម្មភាពចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋរាប់រយគ្រួសារដោយការចែកម៉ាស់ប្រមាណជាង១ម៉ឺនសន្លឹកដើម្បីការពារជំងឺឆ្លងប្រភេទថ្មីកូរ៉ូណា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពចែករំលែកទាំងទឹកមុខញញឹមរបស់លោក គល់ តុលា និងភរិយារួមជាមួយក្រុមការងារនេះដែរបានធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជុំវិញដីឡូតិ៍របស់លោកនាំគ្នាបង្ហាញក្តីរំភើបនិងចូលរួមអបអរទទួលដោយភាពសប្បាយរីករាយព្រោះថានេះគឺជាទង្វើរល្អខណៈដែលខ្មែរចេញស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ នៅពេលមានអាសន្ន។

លោក គល់ តុលា ថៅកែដីឡូតិ៍ បានបញ្ជាក់ថា សកម្មភាពនេះគឺដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋរស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី កំពង់ស្ពឺក្នុងការបញ្ចៀសបញ្ហាជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ លោកថា នេះគឺជាសកម្មភាពខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខណៈពេលដែលក្រសួងសុខាភិបាលនិងរដ្ឋាភិបាល ក៏កំពុងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នលើករណីនេះផងនោះ។

ថៅកែដីឡូតិ៍វ័យក្មេងរូបនេះ បានបន្ថែមថា លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីនេះ។ ម្យ៉ាងទៀតស្នើឲ្យអ្នកម៉ាស់ទាំងអស់កុំឆ្លៀតឱកាសដំឡើងថ្លៃគ្រាដែលប្រទេសជិតខាងគេកំពុងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋគេតាមរយៈការចែកម៉ាស់និងទម្លាក់តម្លៃដើម្បីជួយសម្រួលសុខភាពប្រជាជនគេ។

សូមបញ្ជាក់ថាក្រុមហ៊ុនដង្ខៅអចលនទ្រព្យកាលពីថ្មីៗនេះបានដំណើរការបើកសម្ពោធជាផ្លូវការនូវគម្រោងដីឡូតិ៍លើផ្ទៃដីចំនួនជាង៤០ហិតា ស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី កំពង់ស្ពឺ ហើយនៅក្នុងពិធីសម្ពោធនោះ អគ្គនាយកក្រុមហ៊ុននេះ បានបញ្ជាក់ពីគម្រោងបង្កើតឲ្យមានរោងចក្រចំនួន៣ ដោយក្នុងនោះមាន ៖ រោងចក្រ កែច្នៃផលិតផលវិចខ្ចប់,រោងចក្រកាត់ដេរ ,រោងចក្រផលិតកាបូប រួមនឹងគម្រោងសាងសង់ផ្ទះល្វែងចាប់ពីតម្លៃ១៨០០០ដុល្លារចុះក្រោម៕