ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញ​វិធីបង្ការការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច


ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បង្ហាញ​វិធីបង្ការការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ទោះបីវីរុសហ្នឹងផ្ទុះឡើង​រាល​ដាល​ដល់​ប្រទេស​មួយចំនួនក៏ដោយចុះ តែសូមបងប្អូនប្រជាពលរដ្ឋកុំមានភាពស្លន់ស្លោ និងជឿពាក្យចចាមអារ៉ាមរបស់ជនឱកាសនិយមមួយចំនួនដែលចេះតែបំពុល បំភ័យ ទាញ​យកប្រយោជន៍ផ្ទាល់ខ្លួនឱ្យសោះ។ ជួសឱ្យភាពស្លន់ស្លោនេះ បងប្អូនប្រជាពលរដ្ឋយើងគួរតែយកចិត្តទុកដាក់ និងតាមដានព័ត៌មានចេញផ្សាយដោយក្រសួងសុខាភិបាល ដែលពួកគាត់កំពុងតែខ្នះខ្នែងធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើជំងឺនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចាំថា បើគ្រាន់តែមានរោគសញ្ញាក្ដៅខ្លួន ឬក្អក សូមកុំទាន់ស្លន់ស្លោ ច្របូលច្របល់ និងជឿពាក្យចចាមអារ៉ាមតាមគេឱ្យ​សោះ ព្រោះការស្លន់ស្លោមិនបានជួយអ្វីក្រៅតែពីបន្លាចខ្លួនឯង​ឱ្យ​ភ័យ ធ្វើឱ្យប្រព័ន្ធការពារសារពាង្គកាយខ្លួនឯងចុះខ្សោយងាយនឹងទទួលរងជំងឺផ្សេងៗមកយាយីទៅវិញនោះទេ។ ម្យ៉ាងប្រសិនបើបងប្អូនមិនបានចេញទៅក្រៅ ឬទៅកន្លែងប្រជុំជនទេ ជួនកាលការក្អកនិងក្ដៅខ្លួនរបស់បងប្អូនមិនបានឆ្លងវីរុសកូរ៉ូណាទេ វាអាចគ្រាន់តែជាគ្រុនផ្ដាសាយធម្មតាតែប៉ុណ្ណោះ ដូច្នេះត្រូវសម្រាកនៅផ្ទះឱ្យបានគ្រប់គ្រាន់។ ប៉ុន្តែបើបងប្អូនបានចេញទៅក្រៅ ឬទៅតាមទីប្រជនជុំជនសូម៖

១. ត្រូវពាក់ម៉ាស់ (ពាក់ហើយម្ដងត្រូវបោះចោលចូលក្នុងធុងសំរាម)

២. កុំខាកស្ដោះតាមទីសាធារណៈ

៣. ក្អកឬកណ្ដាស់កុំយកដៃខ្ទប់ តែត្រូវមានកូនកន្សែងខ្ទប់

៤. ឧស្សាហ៍លាងដៃនឹងសាប៊ូយ៉ាងហោចណាស់ម្ដង២០វិនាទី

៥. កុំទៅជិតអ្នកជំងឺ

៦. កុំទៅប្រឡែងលេងជាមួយនឹងសត្វ ព្រោះសត្វខ្លះមានផ្ទុកវីរុស

៧. ត្រូវញ៉ាំអាហារដែលបានចម្អិនឆ្អិនល្អត្រឹមត្រូវ។

សូមបញ្ជាក់ថា វីរុសកូរ៉ូណា គឺជាក្រុមវីរុសដ៏ធំមួយដែលបណ្ដាលឱ្យមានជំងឺផ្ដាសាយធម្មតារហូតដល់ធ្ងន់ធ្ងរជាច្រើនទៀត ដូចជាវីរុសជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (Mers) និងសាសន៍ (Sars)។ សាសន៍ ជាចំណោមមួយនៃវីរុសកូរ៉ូណា ដែលឆ្លងពីសត្វសំពោចនៅប្រទេសចិន កាលពីឆ្នាំ២០០២។ ចំណែកវីរុស Mers ឆ្លងពីសត្វអូដ្ឋមកមនុស្ស នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីឆ្នាំ២០១២៕