នគរបាលខណ្ឌដង្កោឃាត់ខ្លួនបុរសម្នាក់ក្រោយពីប្រទូស្ដកេរខ្មាស និងគំរាម​សម្លាប់ហើយប្រើ​កាំបិត​បុ័ងតោគំរាមកាប់សមត្ថកិច្ច

ទាន់​ហេតុការណ៍
17 Shares

នំពេញៈ បុរសម្នាក់បានធ្វើសកម្មភាពប្រទូស្ដកេរខ្មាស និងគំរាមថាសម្លាប់ ហើយថែមទាំងប្រើកាំបិតបុ័ងតោគំរាមកាប់សមត្ថកិច្ចត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន ត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង២០នាទី ។

លោកវរៈសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានអោយដឹងថាជនសង្ស័យឈ្មោះ រស់ នៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ថា ស្រីនាថ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកបន្តអោយដឹងថា កាលពីថ្ងែទី០៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង ២០នាទី ជនរងគ្រោះឈ្មោះ ថា ស្រីនាថ ភេទស្រី អាយុ២០ឆ្នាំ កំពុងតែបោសសំអាតក្នុងបន្ទប់ជួល ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ រស់ នៅ ភេទប្រុស អាយុ២៧ឆ្នាំ បានស្ទុះចូលមកយកដៃឆ្វេង ច្របាច់កជនរងគ្រោះ ហើយដៃស្ដាំរុញខ្ទប់ទ្វាបិត ។ បន្ទាប់មកជនសង្ស័យបានយកដៃស្ដាំលូកប្រដាប់ភេទរបស់ជនរងគ្រោះ

ហើយជនរងគ្រោះរើបម្រះស្រែកអោយអ្នកជិតខាងជួយ ។ ក្រោយមកក៏មានអ្នកជិតខាង និងកម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុជួយអន្ដរាគមន៍ តែជនសង្ស័យបានទាញកាំបិតបុ័ងតោដងដែកពីចង្កេះខោខាងឆ្វេងស្រែកគំរាមកាប់សម្លាប់សមត្ថកិច្ចមិនអោយចូលអន្ដរាគមន៍ ហើយសមត្ថកិច្ចក៏បានស្ទុះចូលប្រតាយប្រតប់ជាមួយជនសង្ស័យបណ្ដាលអោយរងរបួសស្រាល ទើបចាប់ឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។

លោកបញ្ជាក់ថា ពេលធ្វើការសាកសួរជនសង្ស័យបានសារភាពថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពច្របាច់កនឹងបំរុងចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះ និងគំរាមកាប់សមត្ថកិច្ច ប្រាកដមែន ទើបជនរងគ្រោះបានដាក់ពាក្យបណ្ដឹងចំជនសង្ស័យអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង។ ដោយបច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការខណ្ឌដង្កោបណ្តោះអាសន្នរងចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ NiceTV អត្ថបទៈ​ ទុយ​ ម៉ែន​ និង រូបភាពៈ​ សំរឹទ្ធ​ ទីរ៉ា

17 Shares